មន្ត្រីម៉ិកស៊ិក ប្រកាសថាមនុស្សច្រើននាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទីក្រុង Tehuitzingo

2026/05/18 06:54:01 pm        46

រដ្ឋាភិបាលនៅក្នុងរដ្ឋ Puebla របស់ប្រទេសម៉ិកស៊ិក បានបញ្ជាក់ពីអ្នកស្លាប់មានចំនួន១០នាក់ ក្នុងការបាញ់ប្រហារនៅពេលព្រឹកព្រលឹមក្នុងទីក្រុង Tehuitzingo។ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលរដ្ឋ បានកំណត់អត្តសញ្ញាណជនរងគ្រោះថាមានបុរស៦នាក់ ស្ត្រី៣នាក់ និងអនីតិជនម្នាក់។

មន្ត្រីរដ្ឋាភិបាលនិយាយថា ជនរងគ្រោះត្រូវបានវាយប្រហារដោយជនប្រដាប់អាវុធនៅក្នុងលំនៅឋានមួយកន្លែង។ នៅពុំទាន់មានការចាប់ខ្លួនណាមួយត្រូវបានប្រកាសនៅឡើយ ហើយហេតុផលសម្រាប់ការវាយប្រហារនៅតែមិនទាន់ច្បាស់។ ដោយឡែក ការិយាល័យរដ្ឋអាជ្ញា បានប្រកាសថាខ្លួនបានបើកការស៊ើបអង្កេតលើការបាញ់ប្រហារនេះ ដែលបានកើតឡើងខណៈប្រទេសម៉ិកស៊ិក កំពុងត្រៀមរៀបចំសហការធ្វើជាម្ចាស់ផ្ទះ FIFA World Cup ដែលមានពេលនៅមិនដល់មួយខែទៀតនោះទេ។

សេចក្តីថ្លែងការណ៍និយាយថា យោងតាមរបាយការណ៍បឋម មន្ត្រីនគរបាលក្រុង បានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីទទួលបានសំណើសុំជំនួយពីពលរដ្ឋ។ ពេលទៅដល់លំនៅឋាន អាជ្ញាធរបានឃើញមនុស្សជាច្រើននាក់រងរបួសដោយគ្រាប់កាំភ្លើង។

ទីក្រុង Tehuitzingo មានប្រជាជនប្រមាណ ១១.៣០០នាក់ ស្ថិតនៅចម្ងាយប្រហែល ២០៨គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Mexico City របស់ប្រទេស។

មន្ត្រីបានប្តេជ្ញាថានឹងឆ្លើយតបចំពោះការវាយប្រហារនេះ ដោយមានការចូលរួមពីឆ្មាំជាតិ ការិយាល័យរដ្ឋអាជ្ញា នគរបាលរដ្ឋនិងមូលដ្ឋាន ព្រមទាំងការស៊ើបការណ៍សម្ងាត់ ការវិភាគ និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលអន្តរស្ថាប័ន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm