Bayern Munich អបអរជើងឯក Bundesliga លើកទី៣៥ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់

2026/05/18 07:04:43 pm        460

ក្រុមបាល់ទាត់ Bayern Munich បានអបអរការឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga លើកទី៣៥ រួមជាមួយអ្នកគាំទ្ររាប់ពាន់នាក់ នៅកណ្ដាលទីក្រុង Munich កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។

តាមប្រពៃណីរបស់ក្លិប ក្រុមកីឡាករ និងបុគ្គលិកបាននាំគ្នាឡើងទៅលើយ៉រអគារសាលាក្រុង Munich ដោយកាន់ពានជើងឯក Bundesliga បង្ហាញជូនអ្នកគាំទ្រ ដែលបានមកអបអរសាទរយ៉ាងកក្រើកនៅទីលាន Marienplatz។

Bayern Munich បានបញ្ចប់ការប្រកួតលីគចុងក្រោយរបស់ខ្លួនដោយយកឈ្នះ FC Köln ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃសៅរ៍ ខណៈបីពិន្ទុបន្ថែមនេះធ្វើឱ្យក្រុមរបស់លោក Vincent Kompany បញ្ចប់រដូវកាលឈ្នះដាច់ ១៦ ពិន្ទុ។

ជាមួយគ្នានេះ ក្លិបក៏បានបញ្ជាក់ថា ខ្សែការពារ Raphaël Guerreiro និងខ្សែប្រយុទ្ធ Nicolas Jackson នឹងចាកចេញពីក្រុមនៅចុងរដូវកាលនេះ។ ខ្សែបម្រើ Leon Goretzka ក៏នឹងលាក្លិបផងដែរ បន្ទាប់ពីចំណាយពេល ៨ឆ្នាំជាមួយ Bayern Munich និងជួយក្រុមឈ្នះពាន Bundesliga ជាច្រើនលើករួមជាមួយ German Cup និង UEFA Champions League ម្តងផងដែរ។

Goretzka ទទួលបានការគាំទ្រ និងសម្លេងហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងពីអ្នកគាំទ្រ នៅទីលាន Marienplatz ខាងមុខសាលាក្រុង Munich។

បច្ចុប្បន្ន Bayern Munich នៅមានឱកាសឈ្នះពានរង្វាន់មួយទៀតដោយពួកគេនឹងត្រូវជួបជាមួយ Stuttgart នៅវគ្គផ្តាច់ព្រ័ត្រ German Cup ថ្ងៃទី ២៣ ឧសភាចុងសប្តាហ៍នេះនៅរដ្ឋធានីប៊ែកឡាំង៕អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm