តេជោលីគ លើកទី៣ បើកការប្រកួតផ្លូវការ ខណៈស្នងការនគរបាលខេត្តស្វាយរៀង កំពុងនាំមុខ

2026/05/18 07:14:05 pm        305

ព្រឹត្តិការណ៍បាល់ទះ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ បានបើកការប្រកួតជាផ្លូវការហើយ ដោយមានបេក្ខភាព ៣ក្រុម បានចាប់ផ្ដើមជាមួយលទ្ធផលដ៏ល្អ ដោយមិនទាន់ស្គាល់ចាញ់ ស្របពេលក្រុមស្នងការនគរបាលខេត្តស្វាយរៀង កំពុងនាំមុខគេ។

ពិធីបើកការប្រកួតបាល់ទះដ៏ធំប្រចាំឆ្នាំនេះ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍សហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកគាំទ្រយ៉ាងច្រើន នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

ឆ្លងកាត់ការប្រកួតជុំទី១ សប្ដាហ៍ទី១ រយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមស្នងការនគរបាលខេត្តស្វាយរៀង កំពុងឈរកំពូលតារាង ដោយរកបាន ៦ពិន្ទុ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា រួមមានឈ្នះក្រុមស្នងការនគរបាលខេត្តព្រះសីហនុ ៣-១សិត និងឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ៣ ៣-០សិត។

រីឯ ២ក្រុមទៀត ដែលមិនទាន់ស្គាល់ចាញ់ និងរកបាន ៥ពិន្ទុស្មើគ្នា ឈរលេខ២ និងលេខ៣ បណ្ដោះអាសន្ន គឺមានក្រុមការពារជើងឯកបញ្ជាការដ្ឋានអង្គរ ដែលបានយកឈ្នះក្រុមវិសាខា ៣-២សិត និងឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ៣-១សិត និងក្រុមក្រសួងមហាផ្ទៃ ដែលបានយកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ៣-១សិត និងឈ្នះក្រុមស្នងការនគរបាលខេត្តកោះកុង ៣-២សិត។

គួរដឹងថា តេជោលីគ រដូវកាលទី៣ នេះ មានបេក្ខភាព ៨ក្រុមចូលរួម ដោយដំណាក់កាលទី១ ក្រុមនីមួយៗ ត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ ហើយក្រុមឈរលេខ១ ដល់លេខ៦ នឹងត្រូវបន្ដការប្រកួតនៅដំណាក់កាលទី២។ អ្វីដែលពិសេស នៅកំឡុងសម្រាកក្រោយចប់ជុំទី១ ក្រុមដែលបានឡើងវគ្គបន្ដ ក៏អាចផ្លាស់ប្ដូរកីឡាករថ្មីបាន ៦រូប ដើម្បីពង្រឹងក្រុម និងជំរុញឲ្យការប្រកួតកាន់តែជក់ចិត្តបន្ថែមទៀតផងដែរ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        109
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        122
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm