មេដឹកនាំ​កំពូលកូរ៉េខាងជើង អំពាវនាវធ្វើឱ្យព្រំដែនជាមួយកូរ៉េខាងត្បូងក្លាយជាបន្ទាយដ៏រឹងមាំដើម្បី​​ទប់ស្កាត់សង្គ្រាម​

2026/05/18 07:17:18 pm        63

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ​​​​១៨​​ ឧសភា​​​នេះ​ ​ថា​ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ផែនការពង្រឹងអង្គភាពជួរមុខនៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង ក៏ដូចជាអង្គភាពសំខាន់ៗផ្សេងទៀត គឺជាគន្លឹះក្នុងការទប់ស្កាត់សង្គ្រាមឲ្យបានហ្មត់ចត់។​ 

​​KCNA ​​​និយាយថា​ ​​ការអត្ថាធិប្បាយរបស់លោក Kim ​ ស្តីពីការពង្រឹងកម្លាំងយោធានៅតាមព្រំដែន ដើម្បីធ្វើឱ្យក្លាយជា «បន្ទាយដ៏រឹងមាំ» បានកើតមាន​​ឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ របស់មេបញ្ជាការកងពល និងកងពលតូចទូទាំង​ប្រទេស​។​ ​

យោងតាម ​​KCNA ដដែល ​​​លោកបានអំពាវនាវឱ្យកែសម្រួល «ប្រព័ន្ធបណ្តុះបណ្តាល និងពង្រីកសមត្ថភាព​​យុទ្ធជាក់ស្តែង ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងសង្គ្រាមសម័យទំនើប និងកំណត់ឡើងវិញនូវគោលគំនិតប្រតិបត្តិការនៅក្នុងយោធាកូរ៉េខាងជើង។​​

មេដឹកនាំ​កំពូល​កូរ៉េខាងជើង​រូបនេះ​ បានសង្កត់ធ្ងន់លើភាពចាំបាច់​​​សម្រាប់ការប្រុងប្រយ័ត្នប្រឆាំងនឹង «សត្រូវដ៏សំខាន់»​​​ជាពាក្យដែលកូរ៉េខាងជើងបានប្រើសម្រាប់កូរ៉េខាងត្បូង។

កូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមតាមភាសា​​​​បច្ចេកទេស បន្ទាប់ពីជម្លោះឆ្នាំ​​១៩៥០ ​​ដល់​១៩​៥៣​​ របស់ប្រទេស​បងប្អូន​កូរ៉េ​ទាំងពី​រ ដែល​​​បានបញ្ចប់ដោយបទឈប់បាញ់ជាជាងកិច្ចព្រមព្រៀងសន្តិភាព។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅ​​ថ្ងៃចន្ទ​​​​នេះដែរ​​​ថា នេះ​​វាហាក់ដូចជាកិច្ចប្រជុំលើកដំបូងរបស់លោក Kim ជាមួយក្រុម​​​មេបញ្ជាការកងពល និង​កងពលតូច ចាប់តាំងពីលោកឡើងកាន់អំណាច ដោយបន្ថែមថា ទីក្រុងសេអ៊ូលនឹងបន្តគ្រប់គ្រងភាពតានតឹងផ្នែកយោធា និងស្វែងរកការកសាងទំនុកចិត្ត៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm