Inter Milan អបអរដង្ហែពានពានក្នុងស្រុកពីរនៅទីក្រុង Milan

2026/05/18 12:22:24 pm        81

អ្នកគាំទ្ររាប់ម៉ឺននាក់របស់ Inter Milan បានជួបជុំគ្នាប្រែក្លាយទីលាន Piazza del Duomo ទីក្រុង Milan ឲ្យក្លាយពណ៌ខ្មៅ និងខៀវ ក្នុងការអបអរសាទរជ័យជម្នះពានរង្វាន់ក្នុងស្រុក ២ពានរបស់ក្លិប តាមរយៈក្បួនដង្ហែរថយន្តក្រុងបើកដំបូលកាត់កណ្ដាលទីក្រុង Milan។

អ្នកគាំទ្របានមកប្រមូលផ្តុំគ្នានៅទីលានមុខវិហារ Duomo ដ៏ល្បីល្បាញរបស់ទីក្រុង Milan ជាច្រើនម៉ោងមុនក្រុមកីឡាករមកដល់ ដោយពួកគេលើកទង់ជាតិ និងទង់ក្លិបយ៉ាងធំ បាញ់កាំជ្រួច និងស្រែកគាំទ្រ “Forza Inter” ខណៈកីឡាករ បានលើកបង្ហាញពាន Serie A និងពាន Coppa Italia ទៅកាន់អ្នកគាំទ្រ។

ការប្រារព្ធនេះ បានធ្វើឡើងបន្ទាប់ពី Inter Milan ឈ្នះជើងឯក Serie A លើកទី២១ របស់ខ្លួនកាលពីដើមខែនេះ ហើយបន្តយកឈ្នះ Lazio ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia ដើម្បីបញ្ចប់រដូវកាលជាមួយការឈ្នះពានក្នុងស្រុកទាំងពីរ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Cristian Chivu។

ក្បួនដង្ហែរជ័យជម្នះរបស់ Inter បានចាប់ផ្តើមចេញពីកីឡដ្ឋាន San Siro ឆ្លងកាត់កណ្ដាលទីក្រុង Milan មុនទៅដល់ទីលាន Duomo ដែលពោរពេញដោយអ្នកគាំទ្រ ខណៈសម្លេងស្រែកអបអរសាទរ និងបទចម្រៀងគាំទ្រក្លិប បានបន្លឺឡើងរហូតដល់យប់ជ្រៅ៕ អត្ថបទ៖នាង សុភាវុធ



 



អត្ថបទដែលទាក់ទង

Inter Milan អបអរដង្ហែពានពានក្នុងស្រុកពីរនៅទីក្រុង Milan
2026/05/18 12:22:24 pm        1
តេជោលីគ លើកទី៣ បើកការប្រកួតផ្លូវការ ខណៈស្នងការនគរបាលខេត្តស្វាយរៀង កំពុងនាំមុខ
2026/05/18 12:14:05 pm        1
Bayern Munich អបអរជើងឯក Bundesliga លើកទី៣៥ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់
2026/05/18 12:04:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះ​នៃការរីក​ចម្រើន​វិស័យ​ឧស្សាហកម្ម

2026/05/18 01:54:26 pm
​ពលរដ្ឋខេត្តកំពតជាង ៧០០០នាក់ ទទួលការព្យាបាលឥតគិតថ្លៃ ពីគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី
2026/05/18 12:57:17 pm
​ឯកឧត្តម ហ៊ុន ម៉ានី៖ សម្តេចតេជោនឹងទទួលរ៉ាប់រងលើការព្យាបាលទាំងស្រុងដល់អ្នកគ្រូបង្រៀនដែលមានជំងឺតម្រង់នោមធ្ងន់ធ្ងរ ខណៈឯកឧត្តមផ្ទាល់នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់
2026/05/18 12:34:13 pm
​Inter Milan អបអរដង្ហែពានពានក្នុងស្រុកពីរនៅទីក្រុង Milan
2026/05/18 12:22:24 pm
​មេដឹកនាំ​កំពូលកូរ៉េខាងជើង អំពាវនាវធ្វើឱ្យព្រំដែនជាមួយកូរ៉េខាងត្បូងក្លាយជាបន្ទាយដ៏រឹងមាំដើម្បី​​ទប់ស្កាត់សង្គ្រាម​
2026/05/18 12:17:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/17 08:08:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/16 03:09:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/16 09:54:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am