ពលរដ្ឋរស់នៅបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយស្នើរអាជ្ញាធរដោះស្រាយបញ្ហាស្ទះលូ

2021/04/27 09:59:58 am        952

ភ្នំពេញ ៖ ដោយសារតែជួបបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹក ប្រជាពលរដ្ឋរស់នៅក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយសូមស្នើរអាជ្ញាធរដោះស្រាយ ។


 ប្រជាពលរដ្ឋ ប្រាប់អោយដឹងថា បច្ចុប្បន្នពួកគាត់រស់នៅ ក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយ ផ្លូវលេខ៣៦ មូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សព្វថ្ងៃនេះ កំពុងជួបបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹក ធ្វើអោយទឹកដកពេញលើផ្លូវ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរ ជាពិសេស ទឹកដែលដក់នៅលើផ្លូវនោះ មានសភាពពណ៍ខ្មៅ និងជះក្លឹនមិនល្អផងដែរ ។


 ប្រជាពលរដ្ឋរស់នៅក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយ ផ្លូវលេខ៣៦ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រៀបរាប់បន្តថា បញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹក ដែលធ្វើអោយទឹកដកពេញលើផ្លូវ បង្កផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ទើបតែរយះពេលជាង ១សប្តាហ៍ប៉ុណ្ណោះ នៅពេលចេញ ចូលក្នុងផ្ទះម្តងៗ ក៏លំបាកណាស់ដែរ ដោយសារទឹកស្អុយនោះប្រឡាក់ជាប់កង់ម៉ូតូ ដូច្នេះត្រូវលាងសំអាតជារៀងរាល់ថ្ងៃ ។


  ដោយសារតែជួបបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹកនេះហើយ ប្រជាពលរដ្ឋរស់នៅក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយសូមស្នើរអាជ្ញាធរ មេត្តាជួយដោះស្រាយ ។


 ពាក់ព័ន្ធព័ត៍មាននេះ លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា បានឆ្លើយឆ្លងសារសម្លេងតាមរយះទូរស័ព្ទ កាលពីវេលាម៉ោង ១០ និង៥៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ថា លោកនឹងផ្តល់ដំណឹងនេះទៅអោយលោកមេភូមិ និងមេភូមិរង ចុះផ្ទាល់ទៅទីនោះ ពិនិត្យជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ ៕អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm