សៀមរាប៖ របាយការណ៍ទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប រយៈពេល ០៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួនប្រមាណ ៤០០.៥៩១ នាក់។
របាយការណ៍បន្តថា ក្នុងចំនួននោះ មានទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣៩៧.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៤៥-៥០%ប្រមាណជា ១៨០.០០០-១៩០.០០០នាក់)។
ជើងហោះហើរចូលមកកាន់ខេត្តសៀមរាបពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២២ មានចំនួន ០៨ ជើងហោះហើរ ដែលមានអ្នកដំណើរចូលសរុបចំនួន ៦៦៧ នាក់ ក្នុងនោះ ៖
១- ជើងហោះហើរ សឹង្ហបុរី-សៀមរាប (Singapore Airline) មានចំនួន ០៣ ជើង មាន អ្នកដំណើរសរុបចំនួន៤៤២ នាក់
២- ជើងហោះហើរ ភ្នំពេញ-សៀមរាប (Cambodia Angkor Air) មានចំនួន ០៤ ជើង
មានអ្នកដំណើរសរុបចំនួន២២៤ នាក់ ។
៣- ជើងហោះហើរ ភ្នំពេញ-សៀមរាប (Helicopter Military) មានចំនួន ០១ ជើង មានអ្នកដំណើរសរុប ០១ នាក់៕


