ចងចាំ ! ថ្ងៃ១៧ មេសា

2022/04/18 03:19:31 pm        494

ភ្នំពេញ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ គឺមានរយៈពេលទី៤៧ឆ្នាំហើយ បើយើងរម្លឹកទៅដល់ថ្ងៃនៃការឡើងកាន់អំណាចនៃរបបមួយដែលមានឈ្មោះថា « កម្ពុជាប្រជាធិបតេយ្យ»។

កម្ពុជាប្រជាធិបតេយ្យ«ក្លែងក្លាយ» បានក្លាយទៅជារបបប្រល័យពូជសាសន៍ប៉ុលពត ឬហៅថា “របបខ្មែរក្រហម”នោះ គឺចំថ្ងៃនេះហើយកាលពី៤៧ឆ្នាំមុន ដែលជាថ្ងៃចាប់ផ្តើមដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកទៀត ពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចសត្វគោក្របី ទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក បំបែកបំបាក់គ្រួសារនិងសម្លាប់យ៉ាងរង្គាលយ៉ាងសាហាវឃោរឃៅបំផុត ។ 

សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍គត់។

ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង ផ្ទះសំបែង សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារ……។ល។ល។

ក្រោមការគ្រប់គ្រង និងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះ ក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកឈឺឆ្អាល ជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។

អ្នកឆ្លងកាត់របបនេះទាំងអស់ជឿថា សុទ្ធតែនៅចងចាំ និងមានស្លាកស្នាម ដិតដាមជាប់នៅក្នុងចិត្ត និងក្រសែភ្នែក។

តើនរណាខ្លះ ហើយមនុស្សប៉ុន្មាននាក់មិនខកបំណង និងមិនរងការឈឺចាប់ខ្លោចផ្សារនឹងរបបដែលអង្គការចាត់ទុកថា មហាលោតផ្លោះ មហាអស្ចារ្យនេះ ?

យើងទាំងអស់គ្នាគួរចងចាំនូវមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់នៃរបបដ៏ព្រៃផ្សៃមួយនេះ។

វាមិននៅឆ្ងាយទេ ប្រសិនប្រជាពលរដ្ឋមើលស្រាល ជឿឧបាយកល និងការញុះញ៉ង់ជនអគតិមួយចំនួន និងមិនប្រមូលផ្គុំជាសម្លេងតែមួយខំការពារនូវអ្វីៗដែលយើងមានក្នុងដៃនាពេលបច្ចុប្បន្ននេះ។

ថ្ងៃនេះ យើងឃើញភាពស្រស់ត្រលនៃការជួបជុំ និងស្នាមញញឹមតាមក្រុមគ្រួសារ។

ថ្ងៃនេះ យើងឃើញសំណើចក្កាកក្អាយ និងសម្លេងចំរៀង សូរសៀងតន្រ្តីនៅតាមភូមិស្ថាននីមួយៗរហូតដល់ចុងកាត់មាត់ញក។

ថ្ងៃនេះ សកម្មភាពដើរកម្សាន្តសប្បាយ រីករាយជាមួយនឹងការឆ្លើយឆ្លងគ្នាដោយមនោសញ្ចេតនាស្រលាញ់រាប់អានជាខ្មែរតែមួយនៅគ្រប់ទិសទី។

ថ្ងៃនេះ ទិដ្ឋភាពដ៏ស្រស់បំព្រងនៅលើដងផ្លូវ និងនៅតាមកន្លែងដើរកម្សាន្តនានាទូទាំងប្រទេស។

ពិតជាបានធ្វើឲ្យយើងទាំងអស់គ្នាជាមហាគ្រួសារមានសេចក្តីសុខ និងសុភមង្គល ជាមួយនឹងការទទួលនូវអំណរថ្ងៃថ្មីដោយក្តីសង្ឃឹម និងមោទកភាពយ៉ាងក្រៃលែង។

ដូច្នេះ ចូរប្រជាពលរដ្ឋខ្មែរចងចាំនូវការចាប់ផ្តើមនៃសោកនាដកម្ម ១៧ មេសា ១៩៧៥ 

ហើយក៏ត្រូវមើលឲ្យឃើញ និងចងចាំនូវអ្នកដែលដែលផ្តើមឲ្យយើងមានអ្វីៗនាថ្ងៃនេះ។ ថ្ងៃនេះគឺសន្តិភាពដែលបានក្រាលគ្របដណ្តប់លើទឹកដីកម្ពុជា បានធានាដល់ការរស់រាន មានសេរីភាព និងជីវភាពល្អប្រសើរឡើងរបស់គ្រួសារនីមួយៗ។


សន្តិភាពពិតជាមានតម្លៃមិនអាចគណនា ហើយអនាគតកម្ពុជាពិតជាកាន់តែរីកចំរើន ថ្កុំថ្កើងឡើងជានិច្ច ខណៈដែលបងប្អូនប្រជាពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ព្រមទាំងជួយជ្រោងការអភិវឌ្ឍប្រទេសជាតិ និងគាំទ្រការដឹកនាំរបស់បុរសរដ្ឋដ៏ឆ្នើមរបស់ខ្លួនគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាជាស្ថាបនិក និងជាមគ្គុទេសក៍ឯកនៃព្រះរាជាណាចក្រកម្ពុជា។


ត្រូវចងចាំ ហើយសូមចូលរួមទប់ស្កាត់កុំអោយមានដូចថ្ងៃ « ១៧ មេសា នាំ១៩៧៥» កើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនកម្ពុជាគ្រប់រូបត្រូវតែងាកមករួមគ្នាការពារ«សន្តិភាព»សម្រាប់ជាតិខ្មែរយើងទាំងមូល។


ពេលនេះប្រជាពលរដ្ឋខ្មែរ សូម«អរគុណសន្តិភាព» ដែលកំពុងកើតមានពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា !(ដោយ ៖ សៅ ភិរុណ)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm