កូរ៉េខាងត្បូងផ្តោតលើ «ការរួមរស់ដោយសន្តិភាព» ជាមួយកូរ៉េខាងជើង ជាជាង​ «ការប្រឈមមុខដាក់គ្នា​»

2026/05/18 11:41:18 pm        53

បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ស្រុក​ បាន​រាយការណ៍​ថា សៀវភៅសដែល​ចេញ​ដោយ​ក្រសួង​បង្រួប​បង្រួម​ នៅ​ថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះ បាន​បង្ហាញ​ថា រដ្ឋាភិបាលកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោក​ប្រធានាធិបតី Lee Jae Myung បានប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅជា «ការរួមរស់ដោយសន្តិភាព» ជាមួយកូរ៉េខាងជើង ជាជាង «សម្ពាធ និងការប្រឈមមុខដាក់គ្នា»។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បាន​ឲ្យ​ដឹង​ថា សៀវ​ភៅ​ប្រចាំឆ្នាំនេះ ដែលមានសំ​ឡេង​ខុសគ្នាយ៉ាងច្បាស់ពីរដ្ឋាភិបាលមុន ឆ្លុះបញ្ចាំងពីការជំរុញរបស់រដ្ឋបាលលោក Lee ដែលបានចូលកាន់តំណែងក្នុងខែមិថុនា ឆ្នាំមុន ដើម្បីជួសជុលទំនាក់ទំនងអន្តរកូរ៉េដែលតានតឹង ដោយផ្អែកលើការកសាងទំនុកចិត្តគ្នាទៅវិញទៅមក​។

រដ្ឋាភិបាលអភិរក្សនិយមពី​មុនដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Yoon Suk Yeol បានស្វែងរកការនាំឲ្យ​មាន​ការផ្លាស់ប្តូរនៅក្នុងប្រទេសកូរ៉េខាងជើង តាម​រយៈការ​ដាក់​សម្ពាធ និងការលំហូរ​នៃព័ត៌មានខាងក្រៅយ៉ាង​ច្រើន​សន្ធឹកសន្ធាប់​។ ដោយលើកឡើងពីគោលការណ៍ណែនាំសំខាន់ៗចំនួន៣ សៀវ​ភៅ​នេះបានបញ្ជាក់​ថា ទីក្រុងសេអ៊ូលគោរពប្រព័ន្ធរបស់កូរ៉េខាងជើង មិនបន្តការបង្រួបបង្រួមដោយការទាញ​បញ្ចូល​​ និងមិនចូលរួមក្នុងសកម្មភាពអរិភាព​ឡើយ។

ឯកសារនេះក៏បានគូសបញ្ជាក់ពីផែនការ ដើម្បីធ្វើ​ឲ្យ​រស់ឡើងវិញនូវកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតី លោក​ Moon Jae-in និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ និងបន្តកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីបង្កើតមូលដ្ឋានគ្រឹះជាប្រព័ន្ធសម្រាប់ការរួមរស់ដោយសន្តិភាព៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm