ហ្វីលីពីននឹងកោះប្រជុំតុលាការ សម្រាប់ករណីចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី

2026/05/18 11:48:03 pm        52

ព្រឹទ្ធសភាហ្វីលីពីនត្រូវបានគ្រោងនឹងកោះប្រជុំនូវតុលាការចោទប្រកាន់ទម្លាក់តំណែង នៅថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះ ដែលអាចសម្រេចអនាគតរបស់អនុប្រធានាធិបតី លោកស្រី Sara Duterte ដោយការតស៊ូគ្នាយ៉ាងក្តៅគគុក រវាងក្រុមនយោបាយគូប្រជែង២ នឹងក្លាយជាចំណុចសំខាន់ នៅក្នុងសវនាការនេះ។

សវនាការចោទប្រកាន់នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានហានិភ័យខ្ពស់ ដែលអាចបំផ្លាញក្តីសង្ឃឹមប្រធានាធិបតីឆ្នាំ២០២៨ របស់លោកស្រី Duterte ឬធ្វើឲ្យលោកស្រីជាបេក្ខជននាំមុខគេកាន់តែរឹងមាំ ក្នុងការបានទៅជំនួសគូប្រជែងដ៏ស្រួចស្រាវរបស់លោកស្រី គឺប្រធានាធិបតី លោក Ferdinand Marcos Jr ដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញមិនឲ្យឈរឈ្មោះម្តងទៀត។

ដំណើរការនេះកើតឡើងស្របពេលមានភាពស្ថានភាពនយោបាយដ៏ច្របូកច្របល់ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីមាននូវភាពវឹកវរ និងការបាញ់ប្រហារ នៅសភាជាន់ខ្ពស់ និងការផ្លាស់ប្តូរដែលអាចកំណត់ជោគវាសនាភាពជាអ្នកដឹកនាំ ដែលបញ្ហាទាំង ២នេះ កើតចេញពីការលេចមុខជាថ្មីក្រោយលាក់ខ្លួនរបស់សមាជិកព្រឹទ្ធសភាគាំទ្រលោកស្រី Duterte ដែលត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចង់បានខ្លួន។

ខណៈពេលដែលសមាជិកបានត្រៀមបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងលោកស្រី Duterte នៅសភាជាន់ទាប កាលពីថ្ងៃទី១១ ខែឧសភា អ្នកនយោបាយ លោក Ronald «Bato» dela Rosa បានលេចមុខម្តងទៀត ដើម្បីធ្វើការបោះឆ្នោតដ៏សំខាន់មួយ នៅព្រឹទ្ធសភា ដើម្បីតែងតាំងអ្នកស្មោះត្រង់នឹងលោកស្រី Duterte គឺលោក Alan Peter Cayetano ជាប្រធានព្រឹទ្ធសភា ដែលធ្វើឲ្យលោក Cayetano ក្លាយជាប្រធាន សម្រាប់ដំណើរការកាត់ក្តីចោទប្រកាន់ទម្លាក់តំណែងនេះ។

គួរបញ្ជាក់ថា លោកស្រី Sara Duterte វ័យ ៤៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់មូលនិធិសាធារណៈមិនត្រឹមត្រូវ មាននូវទ្រព្យសម្បត្តិដែលមិនអាចពន្យល់បាន និងគំរាមកំហែងអាយុជីវិតរបស់លោក Marcos ស្ត្រីទី១ និងអតីតប្រធានសភា។ ការចោទប្រកាន់ទាំងនោះ ត្រូវបានលោកស្រីបដិសេធ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm