អ៊ុយក្រែន៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា ប្រធានទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានសង្ឃឹមថា សន្តិភាពនឹងឈ្នះលើសង្គ្រាម ស្របពេលជនជាតិអ៊ុយក្រែនជាង ៤.៨លាននាក់បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ី។
ប្រធានទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) លោក Filippo Grandi និយាយថា ខណៈគ្រឹស្តបរិស័ទប្រារព្ធពិធីរស់ឡើងវិញកាលពីថ្ងៃអាទិត្យនៅថ្ងៃពិធីបុណ្យអ៊ីស្ទើរ (Easter) ដ៏ក្រៀមក្រំនេះ យើងត្រូវតែសង្ឃឹមយ៉ាងមុតមាំថា នៅប៉ុន្មានថ្ងៃ ប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខ វិធីសាស្ត្រ និងភាសានៃសង្គ្រាមនឹងមិនឈ្នះលើអ្វីនោះទេ វានឹងកាន់តែពិបាក និងស្មុគស្មាញក្នុងការនាំទៅរកសន្តិភាព។ UNHCR បាននិយាយថា ជនជាតិអ៊ុយក្រែន ៤,៨៦៩,០១៩លាននាក់បានចាកចេញពីប្រទេស ចាប់តាំងពីប្រទេសរុស្ស៊ីបានវាយលុកចូលកាលពីថ្ងៃទី២៤ ខែកុម្ភៈ កើនឡើងចំនួន ៣២,៥៧៤នាក់កាលពីថ្ងៃសៅរ៍។

នេះគឺជាការផ្លាស់ទីលំនៅដែលកំពុងកើនឡើងឆាប់រហ័ស និងវិបត្តិមនុស្សធម៌ដ៏បំផុតមួយក្នុងចំណោមការផ្លាស់ទីលំនៅ និងវិបត្តិមនុស្សធម៌ជាច្រើនមិនធ្លាប់មាន។ ជនជាតិអ៊ុយក្រែនជាង ២.៧៥លាននាក់បានភៀសខ្លួនចូលទៅកាន់ប៉ូឡូញ និងជិត ៧៤០,០០០នាក់បានទៅដល់ប្រទេសរ៉ូម៉ានី៕
អត្ថបទ៖ សុខមាន