ការ​ប្រឆាំង​​លោក Starmer ក្នុង​គណបក្សការងារ ធ្វើឲ្យ​រស់​ឡើង​វិញ​នូវ​ការជជែក​ពីការចូលរួមជាមួយ EU

2026/05/19 12:06:31 am        47

សំណួរដ៏ស្មុគស្មាញ អំពីថា តើចក្រភពអង់គ្លេសគួរបន្ថយការឃ្លាតឆ្ងាយពីសហភាពអឺរ៉ុប (EU) រយៈពេល ១ទសវត្សរ៍ដែរ ឬអត់នោះ​ កំពុងលេចឡើង​ជាថ្មី ខណៈដែលគណបក្សការ​ងារ (Labour Party) ចាប់ផ្តើមគិត​គូរ​ពី​អនាគត នៅ​ពេល​គ្មាន​​នាយករដ្ឋមន្ត្រី លោក Keir Starmer។

ឥស្សរជនសំខាន់ៗ ២រូប បានលេចឡើង​ក្នុង​នាម​ជាគូប្រជែងដ៏មានសក្តានុពល បន្ទាប់ពីបាន​រិះគន់​ធ្ងន់​ៗ​ជាបន្តបន្ទាប់លើស្ថាប័ននយោបាយ ដែលបានធ្វើឲ្យ​ភាពជាអ្នកដឹកនាំរបស់លោក Starmer ស្ថិតក្នុងវិបត្តិ ហើយការពិចារណា​ពីការចូលរួមឡើង​វិញ​ជាមួយ EU កំពុងជ្រាប​ចូល​​ក្នុង​ការជជែកដេញដោល​។

លោក Wes Streeting ដែលបានលាលែងពីតំណែងក្នុង​រដ្ឋាភិបាលរបស់លោក Starmer ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីសប្តាហ៍មុន បានគាំទ្រការចូលរួមជាមួយប្លុកនេះឡើងវិញ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ចុង​សប្ដាហ៍​កន្លង​មក​ ដោយនិយាយថា ការសម្រេចចិត្តចាកចេញនៅឆ្នាំ២០១៦ គឺជា «កំហុសដ៏មហន្តរាយ»។

នៅក្នុងបទសម្ភាសន៍មួយ ​កាលពីថ្ងៃសៅរ៍នោះដែរ បើ​ទោះ​បី​ជា​មិនសូវមានសំឡេងខ្លាំងក៏ដោយ​ ក៏លោក Andy Burnham អភិបាលក្រុង Greater Manchester ដែលមានគម្រោងឈរឈ្មោះជាបេក្ខជនរបស់គណបក្សការងារ​ នៅ​ក្នុងដំណើរការបោះឆ្នោតផ្ទៃក្នុង​ នៅថ្ងៃទី១៨​​ ខែមិថុនា ដើម្បី​ឲ្យ​លោក​អាច​ប្រឈម​ជាមួយ​លោក Starmer បាន​លើក​ឡើងពី​​ករណីចូលរួមឡើង​វិញ​ជាមួយ EU នេះ​ដែរ​។

ការអត្ថាធិប្បាយទាំងនេះកើតឡើងបន្ទាប់ពីមាន​ការបរាជ័យ​យ៉ាងធ្ងន់ធ្ងររបស់គណបក្សនេះ នៅក្នុងការបោះឆ្នោតមូល​ដ្ឋាន កាលពីដើមខែនេះ ដោយ​ចាញ់​គណបក្សស្ដាំ​និយម Reform U.K. និងគណបក្សឆ្វេងនិយម Green Party។ ដោយសារ​លទ្ធផលនោះ​ សមាជិកសភាគណបក្ស​ការងារ បានចង្អុលបង្ហាញពីការមិនពេញចិត្តរបស់អ្នកបោះឆ្នោត ចំពោះលោក Starmer ថា ជាកត្តារួមចំណែកមួយ ហើយចាប់តាំងពីពេលនោះមក សមាជិកសភាជាង ៩០​រូប បានអំពាវនាវជាសាធារណៈឲ្យ​លោក​នាយករដ្ឋមន្ត្រីលាលែងពីតំណែង​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm