អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅថ្ងៃចន្ទ ១៨ឧសភា សប្ដាហ៍នេះថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ឈានទៅរកការលើកកម្ពស់ការអភិវឌ្ឍនប្រកបដោយស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងជាមិត្តភាពពោពេញដោយចីរភាពនិងវិជ្ជាមានរវាងយោធា និងយោធា ។
លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិនខាងលើ បានធ្វើអត្ថាធិប្បាយបែបនេះ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីជំនួបកំពូលថ្មីៗនេះរវាងប្រមុខរដ្ឋទាំងពីរក្នុងប្រទេសចិន ។

គួររម្លឹកថា កាលពីថ្ងៃទី១៤ដល់១៥ ឧសភា សប្ដាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជួបទល់មុខគ្នាជាមួយប្រធានាធិបតីចិន លោកXi Jinping នៅក្នុងទីក្រុងប៉េកាំង ស្របពេលពេលមហាអំណាចពិភពលោកទាំងពីរកំពុងព្យាយាមផ្សះផ្សាទំនាក់ទំនងឲ្យល្អឡើងវិញក្រោយភាពតានតឹងនៃជម្លោះពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់ជាដើម៕
