ប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយថា ស៊ីរីនឹងចូលរួមក្នុងសម័យប្រជុំបិទទ្វារជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G7 នៅទីក្រុងប៉ារីស នៅថ្ងៃចន្ទនេះ ជាសញ្ញាមួយដែលបង្ហាញឋានៈកាន់តែរីកចម្រើនរបស់ខ្លួន រយៈពេលតិចជាងពីរឆ្នាំបន្ទាប់ពីលោក បាសា អាល់អាសាដ ត្រូវបានបណ្តេញចេញពីអំណាច។

រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី លោក Yisr Barnieh ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំនេះ ដោយបន្ថែមថា ការពិភាក្សានឹងផ្តោតលើការងើបឡើងវិញប្រកបដោយចីរភាពរបស់ប្រទេសស៊ីរី និងការរួមបញ្ចូលឡើងវិញទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល។
កិច្ចប្រជុំប្រមុខហិរញ្ញវត្ថុ G7 រយៈពេលពីរថ្ងៃ ត្រូវបានគ្របដណ្ដប់ដោយអតុល្យភាពសេដ្ឋកិច្ចសកល ភាពតានតឹងពាណិជ្ជកម្ម និងផលវិបាកពីជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។
សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី នៅតែរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម និងភាពឯកោអស់រយៈពេលជាច្រើនឆ្នាំ។ ខណៈពេលដែលទណ្ឌកម្មភាគច្រើន ត្រូវបានបន្ធូរបន្ថយ ឬដកចេញ ចាប់តាំងពីការ បណ្តេញអតីតប្រធានាធិបតី អាសាដ ពីអំណាច ការងើបឡើងវិញមានភាពយឺតយ៉ាវ ដោយវិនិយោគិន និងធនាគារ នៅតែមានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការអនុលោមតាមច្បាប់ និងការលំបាកជាក់ស្តែងនៃការភ្ជាប់ប្រទេសស៊ីរីឡើងវិញទៅនឹងប្រព័ន្ធហិរញ្ញវត្ថុសកល៕
