ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃចន្ទនេះថា ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានបាញ់ទម្លាក់យានដ្រូន MQ-9 Reaper របស់សហរដ្ឋអាមេរិកមួយគ្រឿង នៅក្នុងខេត្ត Marib របស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យនេះ។
វីដេអូប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញពីគ្រោះថ្នាក់ និងបំណែលនៃយានដ្រូននោះ។ ពុំទាន់មានការបញ្ជាក់ណាមួយពីសហរដ្ឋអាមេរិកទាក់ទងនឹងហេតុការណ៍នេះនៅឡើយទេ។
យានដ្រូន MQ-9 Reaper គឺជាដ្រូនបញ្ជាពីចម្ងាយដែលប្រើសម្រាប់បេសកកម្មស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍។ យានដ្រូននេះក៏អាចធ្វើការវាយប្រហារគោលដៅយ៉ាងច្បាស់លាស់ផង ដែរ៕

