អ៊ុយ​ក្រែ​ន​ច្រានចោល​ឱសានវាទ​ប្រគល់​ខ្លួន​ចុះចាញ់​ក្នុង​ទីក្រុង Mariupol ខណៈ​រុស្ស៊ី​គំរាម​កម្ទេច​ក្រុម​អ្នកតស៊ូ

2022/04/18 10:04:40 am        1.7 K

​អ៊ុយ​ក្រែ​ន៖ ក្រុម​មន្ត្រី​ជាន់ខ្ពស់​រប​ស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​រង​ការ​ឡោមព័ទ្ធ​ក្នុង​ទីក្រុង Mariupol បាន​ច្រានចោល​ការ​ទាមទារ​របស់​រុស្ស៊ី​ឲ្យ​ទម្លាក់អាវុធ​ចុះ​ប្រគល់​ខ្លួន និង​នៅតែ​បន្ត​តស៊ូ​ប្រយុទ្ធ​រហូតដល់​ទី​បញ្ចប់​ការពារ​ទីក្រុង​កំពង់ផែ​ភាគ​អាគ្នេយ៍។

​លោកនាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Denys Shmyhal បាន​និយាយ​ថា ទីក្រុង​ដែល​ត្រូវ​បាន​ស្ថិត​ក្រោម​ការឡោមព័ទ្ធ​ដោយ​ទាហាន​រុស្ស៊ីចាប់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​មីនា​មក​មិនទាន់​ដួល​រលំ​ទេ​។ ទាហាន​អ៊ុយ​ក្រែ​ន​ដែល​បាន​ជាប់​នៅ​ក្នុង​ទីក្រុង​នេះកំពុង​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​រុស្ស៊ី ទោះបីជា​កម្លាំង​ពួកគេ​មិន​ដល់​ខាង​រុស្ស៊ី​ក៏ដោយ​។ ​លោក Shmyhal បាន​និយាយ​ក្នុង​កម្មវិធី​សប្ដាហ៍​នេះរបស់​ទូរទស្សន៍​ព័ត៌មាន ABC News ថា យើង​នៅ​តែ​មាន​កងកម្លាំង​យោធា​របស់​យើង និង​ទាហាន​របស់​យើង ដូច្នេះ​ពួកគេ​នឹង​ប្រយុទ្ធ​រហូតដល់​ទី​បញ្ចប់ ​ខណៈ​ដែល​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង ​Mariupol ក៏ដោយ​។

​ទីប្រឹក្សា​មួយ​រូប​របស់​អភិបាលក្រុង ​Mariupol​ ក៏បាន​ច្រានចោល​ឱសានវាទ​កំណត់​ដោយ​រុស្ស៊ី​ផង​ដែរកាលពី​ព្រឹក​ថ្ងៃអាទិត្យ​។ ​រុស្ស៊ី​និយាយ​ថា ទាហាន​របស់​ខ្លួន​បាន​បោសសម្អាត​តំបន់​ជាយក្រុងដ៏​សំខាន់​មួយ​នៃ​ទីក្រុង Mariupol និង​នៅ​សល់​តែ​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​មួយ​ក្រុម​តូច​ប៉ុណ្ណោះ ដែល​នៅតែ​បន្ត​សំងំ​នៅ​ក្នុង​រោងចក្រ​ផលិត​ដែកថែបនៅ​ក្នុង​ទីក្រុង​កំពង់ផែ​ភាគ​ខាង​ត្បូង​ដែល​រង​ការឡោមព័ទ្ធ​។​ ភាគី​រុស្ស៊ី​បន្ថែម​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​ចំនួន ១,៤៦៤​នាក់បាន​ទម្លាក់អាវុធ​ចុះចាញ់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am