ក្រុម​ជំនួយ​ទៅកាន់តំបន់ហ្កាហ្សា ប្រាប់​ថា កងកម្លាំងអ៊ីស្រាអែលស្ទាក់ចាប់កងនាវា នៅជិតស៊ីប

2026/05/19 01:22:59 am        37

កងកម្លាំងអ៊ីស្រាអែល បាន​ និង​កំពុង​ស្ទាក់ចាប់កង​នាវាផ្ដល់​ជំនួយទៅកាន់តំបន់ហ្កាហ្សា នៅថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះ​ បន្ទាប់ពីក្រុម​នេះ​បានចេញដំណើរពីប្រទេសទួរគី កាលពីសប្តាហ៍មុន ដោយអ្នករៀបចំបាននិយាយថា នាវា ១គ្រឿងត្រូវបានបញ្ឈប់នៅភាគខាងលិចនៃប្រទេសស៊ីប។

កងនាវា​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​សកល Global Sumud Flotilla បានបង្ហោះសារនៅលើបណ្ដាញ​សង្គម X ថា៖ «នាវាយោធាកំពុងស្ទាក់ចាប់កងនាវារបស់យើង ហើយកងកម្លាំង IDF (កង​កម្លាំង​ការពារ​ជាតិ​ កំពុងឡើងទៅ​លើទូកដំបូង​របស់យើង នៅ​កណ្ដាល​ថ្ងៃចែស​»។

ការ​បង្ហោះ​​នោះ​​បានបន្ថែម​​ថា៖ «យើងទាមទារឲ្យ​មាន​ការឆ្លងកាត់ប្រកប​ដោយសុវត្ថិភាព សម្រាប់បេសកកម្មមនុស្សធម៌ស្របច្បាប់ និងអហិង្សារបស់យើង។ រដ្ឋាភិបាលត្រូវតែចាត់វិធានការ​ ឥឡូវនេះ ដើម្បីបញ្ឈប់ទង្វើខុសច្បាប់ទាំងនេះ ឬចោរសមុទ្រ ដែលអ៊ីស្រាអែល​មាន​បំណងបន្ត​ការឡោមព័ទ្ធប្រល័យពូជសាសន៍លើតំបន់ហ្កាហ្សា។ ការធ្វើឱ្យអំពើហិង្សានៃការកាន់កាប់មានលក្ខណៈធម្មតាគឺជាការគំរាមកំហែងដល់យើងទាំងអស់គ្នា”។

នាវាប្រហែល ៥០​គ្រឿងបានចាកចេញពីភាគនិរតីនៃប្រទេសទួរគី កាល​ពី​ថ្ងៃព្រហស្បតិ៍ ជាផ្នែកមួយនៃកងនាវាផ្ដល់​ជំនួយ​មនុស្ស​ថម៌។ នៅថ្ងៃចន្ទនេះ​ អ៊ីស្រាអែលបានប្រាប់​ដោយ​ម៉ឺង​ម៉ាត់​ថា នឹងរារាំងនាវាទាំងនោះ។ ក្រសួងការបរទេសបានបង្ហោះនៅបណ្ដាញសង្គម X ថា៖ «អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យ​មានការរំលោភឡើយ លើការបិទផ្លូវទឹកស្របច្បាប់ លើតំបន់ហ្កាហ្សាទេ»។

គួរ​បញ្ជាក់​ថា យុទ្ធនាការ​ក្រុម​នាវា​ផ្ដល់​ជំនួយសកល​ Global Sumud Flotilla គឺជាគំនិតផ្តួចផ្តើមលើកទី៣ ក្នុងរយៈពេល ១ឆ្នាំដែលមានគោលបំណងទម្លាយ​ការបិទផ្លូវរបស់អ៊ីស្រាអែល ចំពោះ​តំបន់ហ្កាហ្សា ដែលបានជួប​ប្រទះ​ការខ្វះខាតស្បៀងអាហារ ទឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm