នគរបាលនិយាយថា ជនសង្ស័យ ៣នាក់ ត្រូវបានជាប់ឃុំ កាលពីថ្ងៃអាទិត្យ ក្រោយហេតុការណ៍បាញ់ប្រហារជាច្រើនលើកច្រើនសារកាលពីចុងសប្តាហ៍នេះ នៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមនុស្ស ៤នាក់ រងរបួស ។
ស្នងការនគរបាលក្រុង Austin អ្នកស្រី Lisa Davis និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជនសង្ស័យ ២នាក់ ដែលជាយុវជនវ័យ ១៥ឆ្នាំ និងយុវតីវ័យ ១៧ឆ្នាំ ត្រូវបានជាប់ឃុំ ក្រោយឧបទ្ទេវហេតុ ១២លើក ជាទីដែលការបាញ់ប្រហារបានកើតឡើង នៅតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតទីក្រុង Austin កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
អ្នកស្រី Davis និយាយថា មនុស្ស ៤នាក់ បានរងរបួស ក្នុងនោះមនុស្សម្នាក់ រងរបួសធ្ងន់ ហើយមនុស្ស ៣នាក់ទៀត រងរបួសស្រាល ។
អ្នកស្រីបន្តថា យុវជនអាយុ ១៥ឆ្នាំម្នាក់ បានលួចកាំភ្លើងពីហាងមួយកន្លែងកាលពីថ្ងៃសៅរ៍ ហើយយុវតីអាយុ ១៧ឆ្នាំម្នាក់ បានលួចកាំភ្លើងដូចគ្នា ចេញពីហាងតែមួយ ។
ដោយឡែក មូលហេតុនៃការបាញ់ប្រហារនេះ ពុំត្រូវបានគេដឹងនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ៕

