រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Serhii Marchenko និយាយនៅថ្ងៃចន្ទនេះថា មាននូវតម្រូវការមួយ ដើម្បីបង្កើនទណ្ឌកម្មលើរុស្ស៊ី ហើយលោករំពឹងថា នឹងមានការផ្តល់ប្រាក់ដំបូងដល់អ៊ុយក្រែន ពីប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប នៅដើមខែមិថុនាខាងមុខនេះ ស្របពេលដែលរូបលោកចូលរួមជំនួបរដ្ឋមន្រ្តីហិញ្ញវត្ថុប្រទេសមានឧស្សាហកម្មរីកលូតលាស់ G7នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

រដ្ឋមន្រ្តីការបរទេសប្រទេស G7 នឹងពិភាក្សាលើផលវិបាកសេដ្ឋកិច្ច ពីជម្លោះ ហើយនិងភាពប្រែប្រួលលើទីផ្សារភាគហ៊ុនសកល បង្កឡើងដោយសារក្តីបារម្ភពីហានិភ័យអតិផរណា ដោយសារសង្រ្គាមអ៊ីរ៉ង់ ។
ភាគហ៊ុនចាប់ពីទីក្រុងតូក្យូ ប្រទេសជប៉ុន រហូតដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្តខាតបង់នៅថ្ងៃចន្ទនេះ ក្នុងនោះក្រុមវិនិយោគិនជឿថា អត្រាធនាគារកណ្តាលនឹងហក់ឡើងខ្ពស់ ជាមួយក្តីបារម្ភថា តម្លៃកើនឡើងរបស់ថាមពល អាចនឹងធ្វើឲ្យអតិផរណាហក់ឡើងខ្ពស់ ។
ក្រសួងហិរញ្ញវត្ថុបារាំងនិយាយាថា ជំនួបដែលមានការចូលរួមពីក្រុមអ្នកតំណាងមកពីធនាគារកណ្តាលរបស់ប្រទេស G7នេះ នឹងដោះស្រាយវិធីសាស្រ្តដែលប្រទេសពួកគេអាចសម្របសម្រួលការឆ្លើយតបចំពោះវិបត្តិ ដូចជាអតិផរណាហក់ឡើងខ្ពស់ ៕
