ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា ចិនបានបញ្ជូនក្រុមការងារជួយសង្រ្គោះទៅកាន់តំបន់ជនបទ Guangxi ស្ថិតនៅភាគនិរទេសប្រទេស ក្រោយរថយន្តដឹកអ្នកដំណើរ ១៥នាក់ បានធ្លាក់ចូលក្នុងទន្លេជន់លិច កាលពីល្ងាចម្សិលមិញ ។
ទូរទស្សន៍ CCTV រាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់ ត្រូវបានគេរកឃើញស្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
ភ្លៀងធ្លាក់ចាប់តាំងពីថ្ងៃសុក្រ បង្កការជន់លិចនៅខេត្តភាគខាងកើត Jiangxi ផងដែរ បង្ខំឲ្យសាលារៀននៅទីក្រុង Shangyou បិទទ្វាររយៈពេល ២ថ្ងៃ ។
ក្រសួងគ្រប់គ្រងគ្រាអាសន្នចិននិយាយនៅក្នុងជំនួបជាមួយក្រុមអាជ្ញាធរខេត្ត កាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅនៅតំបន់ភាគខាងត្បូងប្រទេសចិន បង្កហានិភ័យខ្ពស់នៃទឹកជំនន់ ៕

