ក្រុមមន្រ្តីមកពីក្រុមឧទ្ទាម M23 បានជួបប្រជុំជាមួយក្រុមអាជ្ញាធរសុខភាពនៅទីក្រុង Goma កាលពីថ្ងៃអាទិត្យ ក្រោយករណីឆ្លងជំងឺអេបូឡា ត្រូវបានគេរាយការណ៍នៅខេត្ត North Kivu ស្របពេលដែលតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បង្កើនវិធានការឆ្លើយតប ដើម្បីទប់ស្កាត់ការរីករាលឆ្លងជំងឺមួយនេះ ។

ជំនួបមួយនេះ បានធ្វើឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមអាជ្ញាធរកុងហ្គោ បញ្ជាក់ពីការរីករដាលឆ្លងថ្មីនៃជំងឺអេបូឡា ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលកុងហ្គោ បានឲ្យដឹងថា មនុស្សយ៉ាងហោច ៨០នាក់ បានស្លាប់ នៅក្នុងការរីករាលដាលថ្មីជំងឺអេបូឡា នៅខេត្តភាគខាងកើត Ituri ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលកុងហ្គោលោក Samuel Roger Kamba និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ក្រុមអាជ្ញាធរ បានរកឃើញករណីសង្ស័យប្រហែល ២៤៦នាក់ ក្រោយបញ្ជាក់ការរីករាលដាលឆ្លងថ្មីពាក់ព័ន្ធជាមួយជំងឺអេបូឡា នៅទីក្រុង Bundibugyo ។
លោក Kamba បន្តថា ការរីករដាលឆ្លងថ្មីនេះ បានកើតឡើងកាលពីដើមខែនេះ ពេលដែលការប្រកាសអាសន្នដំបូងតាមព័ត៌មានសង្គម បានធ្វើឡើងកាលពីថ្ងៃទី ៥ ខែឧសភា ។
លោកនិយាយទៀតថា ក្រុមការងាររបស់លោក ត្រូវបានដាក់ពង្រាយ និងចល័តភ្លាមៗ ហើយនិងបញ្ជាក់ការប្រកាសអាសន្នជាឯកសារនៅថ្ងៃទី ៨ ខែឧសភា ។ ក្រសួងរបស់លោកបានប្រកាសជាផ្លូវការថា វាគឺជាការរីករាដាលឆ្លងលើកទី ១៧នៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ ៕
