កងទ័ពជើងទឹកសហរដ្ឋអាមេរិកនិយាយថា សមាជិកអាកាយានិក ៤នាក់ ជាប់ពាក់ព័ន្ធនឹងការបុកគ្នានៅលើអាកាសរបស់យន្តហោះយោធា អំឡុងពិព័រណ៍អាកាសចរណ៍ បានរលាស់ខ្លួនដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យ នៅក្រៅមូលដ្ឋានកងទ័ពអាកាស Mountain Home ស្ថិតក្នុងទីក្រុង Idaho ។
រូបថតសន្លឹកបានដោយសាក្សី Henk Zuurbier ឃើញអ្នកបើកបរយន្តហោះចម្បាំង E/A-18G Growler ២គ្រឿង បានលោតឆ័ត្រយោងដោយសុវត្ថិភាព ស្របពេលដែលយោធាសហរដ្ឋអាមេរិកបញ្ជាក់ថា យន្តហោះបានបុកគ្នានៅលើអាកាស ចម្ងាយ ៣,២គ.មពីមូលដ្ឋានទ័ព អំឡុងពេលពិព័រណ៍ Gunfighter Skies Air រយៈពេល ២ថ្ងៃ ។
អ្នកនាំពាក្យយោធាសហរដ្ឋអាមេរិកនិយាយថា យន្តហោះ ២គ្រឿង មានអាកាសយានិក ៤នាក់ បានបុកគ្នា អំឡុងពេលសម្តែងលើអាកាស កាលពីវេលាម៉ោង ១២ និង ១០នាទីថ្ងៃត្រង់ម៉ោងក្នុងស្រុក ថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃពិព័រណ៍ Gunfighter Skies Air ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងនៃរូបថតសន្លឹក តាមរយៈការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ហើយនិងសេចក្តីរាយការណ៍ពីក្រុមអាជ្ញាធរ ៕