ការដឹកជញ្ជូនត្រូវបានអាក់ខាននៅក្នុងទីក្រុងតំបន់ឆ្នេរ Mombasa ប្រទេសកេនយ៉ា ស្របពេលដែលកូដកម្មតម្លៃប្រេង បានមើលឃើញក្រុមបាតុករបិទផ្លូវ និងបញ្ឈប់ម៉ូតូឌុបពីការរកស៊ីរបស់ពួកគេនាថ្ងៃចន្ទនេះ ។
រូបភាពពីទីក្រុង Mombasa ឃើញហ្វូងមនុស្សតតាំងជាមួយអ្នកបើកបរ បង្ខំឲ្យអ្នករត់ម៉ូតូឌុបមួយចំនួនបកក្រោយ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរតាមដងផ្លូវរបស់ពួកគេ ។
ការបង្អាក់នេះដែរ បានកើតមានឡើង ក្រោយកេនយ៉ា ដំឡើងតម្លៃប្រេងលក់រាយ ក្នុងនោះប្រេងបានឡើងថ្លៃដល់ ១,៤០ដុល្លារ ក្នុង ១លីត្រ និងប្រេងម៉ាស៊ូតឡើងថ្លៃដល់ ១,៦០ដុល្លារក្នុង ១លីត្រ បន្ទាប់ពីការហក់ឡើងខ្ពស់ស្រដៀងគ្នាកាលពីខែមុន ។
ក្រុមអាជ្ញាធរ និយាយថា ការឡើងថ្លៃប្រេងនេះ បណ្តាលមកពីការផ្គត់ផ្គង់ប្រេងឆៅសកល ហើយនិងការឡើងថ្លៃថាមពល ដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ។
កេនយ៉ា ពឹងផ្អែកខ្លាំងលើប្រេងនាំចូល ដែលភាគច្រើននៃប្រេងទាំងនេះ បានមកពីតំបន់ឈូងសមុទ្រ ធ្វើឲ្យអ្នកប្រើប្រាស់ត្រូវការចំណាយច្រើន ដោយសារតម្លៃប្រេងសកលហក់ឡើងខ្ពស់ ៕