សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប

2026/05/19 02:39:53 am        173

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា និង​ប្រសិទ្ធិ​ពរជ័យ​ដល់​កងទ័ព​ជួរមុខ ដែលរៀបចំឡើងនៅប្រាសាទមេបុណ្យខាងកើត ប្រាសាទព្រះខណ្ឌ និងប្រាសាទអង្គរវត្ត ព្រះអង្គចេកព្រះអង្គចម ព្រះឥន្ទកោសីយ៍ និងថ្វាយភ្លេងដល់ ប្រតិមា ព្រះសិវៈរាំ (ក្រោយការផ្គុំឡើងវិញ ស្ថិតក្នុងអភិរក្សដ្ឋានអង្គរ) ខេត្តសៀមរាប ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រារព្ធ​ព្រះរាជ​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​នៅ​ប្រាសាទភ្នំដា​នេះ ជាការ​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ និង​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ទៅកាន់​ពិភពលោក ក៏ដូចជា ការ​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្ត​សៀមរាប ។ ពិធី​នេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​អំពី​សីលធម៌​របស់​ប្រជាជន​ខ្មែរ ដែលមាន​ការគោរព​ដឹង​គុណ​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី ទេវតា​រក្សា​លោក និង​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ទំនៀមទម្លាប់ និង​ប្រពៃណី​ដែលជា​ផ្នែក​មួយ​ នៃ​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​ខ្មែរ ដែល​ប្រជាជន​តែងតែ​ប្រារព្ធ​ជារឿយមក។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អញ្ជើញ​បូជា​ទៀនធូប និង​គ្រឿង​សក្ការៈនិងលេងភ្លេងថ្វាយទស្សបារមី និង​បួងសួង​ថ្វាយព្រះពរ​ជ័យ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​សូម​គោរព​ជូនពរ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សេចក្តី​ចម្រើន​គ្រប់​ក្រុម​គ្រួសារ ។ ជាពិសេស សូបឲ្យប្រទេសជាតិ ជៀសផុតនូវជំងឺ​ឧបទ្រពចង្រៃ​ និងជំងឺហេបូឡា ជៀសផុតពីគ្រោះធម្មជាតិ​នានា សម្បូរណ៍នូវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើន និងសូមប្រសិទ្ធិ​ពរជ័យ​ដល់​កងទ័ព​ជួរមុខ និង​នាំមក​នូវ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ប្រទេសជាតិ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        116
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm