ប្រធានចាកម្មបរទេសអេស្តូនីនិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មានជម្រើសល្អតិចតួចប៉ុណ្ណោះ នៅអ៊ុយក្រែន ក្នុងនោះកងកម្លាំងប្រដាប់អាវុធរបស់លោក មិនអាចរុលចូលទៅមុខជាដុំកំភួនបានឡើយនៅសមរភូមិមុខ ស្របពេលដែលទណ្ឌកម្មលោកខាងលិច ធ្វើឲ្យបាត់បង់ធនធានរបស់លោក ។
លោក Kaupo Rosin គឺជាប្រធានចារកម្មលើតំបន់ជ្រោយខាងកើតរបស់អង្គការណាតូ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រុស្ស៊ីបាត់បង់ទាហានច្រើនជាងពួកគេជ្រើសរើក្នុងឆ្នាំទី ៥នៃការវាយលុកពេញបន្ទុករបស់ពួកគេលើអ៊ុយក្រែន ហើយការកេណ្ឌប្រជាពលរដ្ឋលែងពេញនិយមទៀតហើយ ហើយនិងធ្វើឲ្យអន្តរាយខ្លាំងដល់ស្ថិរភាព ។
អំឡុងបទសម្ភាសន៍នៅទីក្រុង Tallinn លោក Rosin និយាយថា កត្តារួមផ្សំទាំងអស់នេះហើយ កំពុងធ្វើឲ្យស្ថានភាពកាន់តែលំបាកនៅរុស្ស៊ី រួមទាំងកម្រិតយល់ដឹងខ្ពស់ថា ពួកគេមានបញ្ហាធំ ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កងកម្លាំងរុស្ស៊ី បានចុះបញ្ជីការរុលចូលក្នុងអត្រាយឺតយ៉ាវបំផុតរបស់ខ្លួននៅអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២៣ គឺជាឆ្នាំ បន្ទាប់ពីការវាយលុកពេញបន្ទុករបស់ពួកគេលើអ៊ុយក្រែន ។ សេដ្ឋកិច្ចតម្លៃ ៣សែនកោដិដុល្លារបស់រុស្ស៊ី បានធ្លាក់ចុះ ០,៣ភាគរយផងដែរ នៅត្រីមាសដំបូង ក្នុងឆ្នាំនេះ ៕