នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres នៅទីក្រុងតូក្យូ នៅថ្ងៃទី ២នៃដំណើរទស្សនកិច្ចរបស់ប្រមុខ UNរូបនេះ ទៅកាន់ប្រទេសជប៉ុន ។
សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា លោក Guterres ត្រូវបានគេរំពឹងផងដែរថា នឹងជួបជាមួយព្រះចៅអធិរាជជប៉ុន Naruhito អំឡុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោក ។
ឆ្នាំនេះ គឺជាខួបលើកទី ៧០ដែលជប៉ុន បានចូលរួមជាមួយ UN ហើយដំណើរទស្សនកិច្ចរបស់លោក Guterres ត្រូវបានគេរំពឹងថា នឹងពង្រឹងបន្ថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការរវាងជប៉ុន និង UN ។
ដោយឡែក លោកស្រី Takaichi បានបញ្ជាក់ផងដែរពីភាពចំាបាច់នៃកំណែទម្រង់ UN រួមទាំងកំណែទម្រង់ក្រុមប្រឹក្សាសសន្តិសុខ UN និងគំនិតផ្តួចផ្តើម UN80 ហើយលោកស្រី បានបង្ហាញបំណងរបស់លោកស្រី ក្នុងការរួមចំណែក និងសហប្រតិបត្តិការជាមួយកិច្ចខិតខំឈរនៅកណ្តាលរបស់ UN រួមទាំងការថែរក្សា និងការពង្រឹងចាប់អន្តរជាតិ ៕