ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយនៅថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះថា លោកនឹងធ្វើអ្វីដែល «មិនអាចទៅរួច» ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល បន្ទាប់ពីបទឈប់បាញ់ និងការចរចាដោយផ្ទាល់រវាងប្រទេសទាំង២ មិនអាចបញ្ចប់ការប្រយុទ្ធគ្នា។
លោក Aoun បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្របខ័ណ្ឌដែលលីបង់បានកំណត់សម្រាប់ការចរចា រួមមានការដកទ័ពរបស់អ៊ីស្រាអែល បទឈប់បាញ់ ការដាក់ពង្រាយកងទ័ពតាមបណ្តោយព្រំដែន ការវិលត្រឡប់វិញរបស់ជនភៀសសឹក និងជំនួយសេដ្ឋកិច្ច»។
លោកបានបន្ថែមថា៖ «កាតព្វកិច្ចរបស់ខ្ញុំ ដោយផ្អែកលើជំហរ និងការទទួលខុសត្រូវរបស់ខ្ញុំ គឺធ្វើអ្វីដែលមិនអាចទៅរួច និងជ្រើសរើសអ្វីដែលចំណាយតិចបំផុត ដើម្បីបញ្ឈប់សង្គ្រាម លើលីបង់ និងប្រជាជនរបស់ប្រទេស»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតលីបង់ ប្រចាំទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់ការចរចាដោយផ្ទាល់ជុំទី៣ បន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយនៅលីបង់ ត្រូវបានបន្តរយៈពេល ៤៥ថ្ងៃទៀត៕