កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅឧស្សាហកម្មបៃតង

2026/05/19 03:40:02 am        36

អគ្គនាយកឧស្សាហកម្ម ថ្លែងថា ការពង្រឹងសុវត្ថិភាពឧស្សាហកម្មពិតមានសារៈសំខាន់ណាស់ លើកិច្ចការពារសុវត្ថិភាពក្នុង ផលិតកម្ម និងជីវិតកម្មករនិយោជិត និងក៏ជាកត្តាជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅរកឧស្សាហកម្មបៃតង។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចកវិទ្យា និងនវានុវត្តន៍ លើកឡើង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន តេ ហ្សុង និងប្រកាសស្តីពីការផ្តល់វិញ្ញា- បនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរការឧបករណ៍គ្រឿងចក្រ គ្រឿងម៉ាស៊ីន ដែលមានហានិភ័យក្នុងរោង ចក្រ និងសិប្បកម្ម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំដំណើរការប្រមាណ ៣,០៨៣ រោងចក្រ កើនឡើង ៦៥៨ រោងចក្រ ត្រូវជាង ២៧% បើធៀបទៅនឹងឆ្នាំ២០២៤ មានទុនវិនិយោគសរុបប្រមាណជាង ២៥ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ៤,៧ ពាន់លានដុល្លារ ត្រូវជាង ២៣% បើធៀបទៅនឹងឆ្នាំ២០២៤ និងមានកម្លាំង ពលកម្មសរុបជាង ១,២ លាននាក់។

ឯកឧត្តម បន្តថា ជុំវិញបញ្ហានៅតាមរោងចក្រ សហគ្រាសនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការងារជាច្រើនរួចមកហើយ ចំណែកនាពេលនេះ ក្រសួងបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន (ខេមបូឌា) ទទួលស្គាល់ជាផ្លូវការក្នុងការផ្តល់សេវាបច្ចេកទេស ធ្វើតេស្តឧបករណ៍សុវត្ថិភាពឧស្សាហកម្ម ដែលមានហានិភ័យខ្ពស់ ក្នុងរោងចក្រ និងសិប្បកម្ម ដើម្បីជួយកាត់បន្ថយហានិភ័យ គ្រោះថ្នាក់នានា ដែលកើតមានឡើង ជាយថាហេតុ ហើយតាមរយៈនេះដែរ ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈាន ទៅរកឧស្សាហកម្មបៃតងផងដែរ។

លោក ហ៊ី ជីងវ៉ី (He Jing Wei) តំណាងក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន (ខេមបូឌា) លើកឡើងថា គោលបំណង របស់គាត់ គឺនាំយកនូវចំណេះដឹង និងបទពិសោធន៍ វិជ្ជាជីវៈ ដើម្បីជួយជ្រោមជ្រែងវិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងការរៀបចំបទ ដ្ឋានគតិយុត្ត និងប្រព័ន្ធគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព។ បញ្ហានេះ ក្រុមហ៊ុននឹងអនុវត្តរាល់ការចាត់ចែងរបស់ ក្រសួងឧស្សា- ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវរាល់ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការផ្តល់សេវាបញ្ជាក់សុវត្ថិភាពឧបករណ៍ ការត្រួតពិនិត្យ និងតេស្តបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ដល់ប្រឹក្សាជួយដល់សហគ្រាសឱ្យអនុលោមតាមច្បាប់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm