គ.ជ.ប បញ្ចប់​ដំណើរការ​ពិនិត្យ​ចំពោះបណ្តឹង​បញ្ជី​បេក្ខជន ​ខណៈបញ្ជី​បេក្ខជន​ចំនួន ១៣ ត្រូវ​បាន​លុប

2022/04/18 06:13:36 pm        1.0 K

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ឲ្យដឹងថា ដំណើរការពិនិត្យលើបណ្តឹងចំពោះបញ្ជីបេក្ខជនគណបក្ស នយោបាយនៅទូទាំងប្រទេសត្រូវបានបញ្ចប់ ខណៈបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ១៣បញ្ជី និងបេក្ខជនចំនួន៨៦នាក់ ត្រូវបានលុប។

បន្ទាប់ពីដំណើរការប្តឹងតវ៉ាទៅលើបញ្ជីបេក្ខជន និងបេក្ខជន បានបញ្ចប់រួចរាល់នោះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ប្រាប់BTV ឲ្យដឹងនៅ​ថ្ងៃទី១៨ ខែមេសានេះថា ​គិតមកទល់ពេលនេះ ដំណាក់កាលពិនិត្យទៅលើបណ្តឹង​របស់​គណបក្ស​នយោបាយ ​និងប្រជាពលរដ្ឋបានបញ្ចប់រួចរាល់ ១០០ភាគរយ។

ឯកឧត្តម បន្តថា បន្ទាប់ពី គ.ជ.ប បានបើកសវនាការសាធារណៈ ​មានបេក្ខជនចំនួន៨៦នាក់ និង​បញ្ជី​បេក្ខជនចំនួន ១៣ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត​គណៈកម្មការឃុំ-សង្កាត់រៀបចំការ​បោះឆ្នោត។

ឯកឧត្តម ឲ្យដឹងថាទៀតថា បេក្ខជនចំនួន ៨៦នាក់ ត្រូវបាន​លុបមក​ពីគណបក្សភ្លើងទៀន និង​បញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ​១៣បញ្ជី​ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត រួមមាន បញ្ជី​បេក្ខជនគណបក្សភ្លើងទៀនចំនួន១១​ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យចំនួន១ និង​គណបក្សឆន្ទៈខ្មែរចំនួន១។

ក្នុងដំណាក់កាលទទួលការចុះឈ្មោះបេក្ខជន ​និងដាក់បញ្ជីបេក្ខជនគណបក្សនយោបាយ​ ឯកឧត្តម ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ​ក្នុងចំណោមឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសមានចំនួនជាង​៦០ភាគ​រយ​បានរៀបចំដាក់បេក្ខជនត្រឹមត្រូវតាមនីតិវិធី និងបានប្រកាសសុពលភាពបញ្ជីបេក្ខជនផ្លូវ​ការ​រួចរាល់ជាស្ថាពរ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២ និង​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរ​ការរៀបចំ​ការបោះឆ្នោតនាពេលខាងមុខ មានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំង​ប្រទេស​សរុបចំនួន ១,៦៥២ឃុំ-សង្កាត់៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
2026/09/11 10:06:28 pm        1
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
2026/09/11 06:26:19 pm        1
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
2026/09/11 05:41:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក

2026/09/11 10:06:28 pm
​ទេសាភិបាលធនាគារជាតិ ជួបសំណេះសំណាលសិស្សប្រឡងបាក់ឌុប និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
2026/09/11 07:33:53 pm
​លោក Bessent៖ រដ្ឋបាលលោក Trump នឹងដាក់ទណ្ឌកម្មលើធនាគារដ៏ធំមួយ នៅថ្ងៃទី១៤ ខែកញ្ញា
2026/09/11 07:05:50 pm
​អភិបាលក្រុង៖ ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើស្ថានីយប្រេងនៅក្រុងគីវ សម្លាប់មនុស្ស ២នាក់និង ៤នាក់ រងរបួស
2026/09/11 06:49:23 pm
​កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
2026/09/11 06:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm