សហរដ្ឋអាមេរិក ពង្រឹងការរឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់​ការរីករាលដាលនៃជំងឺអេបូឡា

2026/05/19 04:54:08 pm        111

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយកាលពីថ្ងៃចន្ទ ​​​១៨ ​ឧសភា សប្ដាហ៍នេះ​ថា​ ប្រ​ទេសនេះកំពុងពង្រឹងការរឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់​ជំងឺអេបូឡាមិនឲ្យ​​​ហូរ​ចូលសហរដ្ឋអាមេរិក ស្របពេល​​​​មានការផ្ទុះឡើងជាបន្តបន្ទាប់នៅអាហ្វ្រិកខាងកើត និងអាហ្វ្រិកកណ្តាល។​

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា​ លោកមានការព្រួយបារម្ភអំពីជំងឺអេបូឡា ប៉ុន្តែបានកត់សម្គាល់ថា មេរោគនេះនៅតែ​​កំពុង​​រាលដាល​ក្នុង​ទ្វីបអាហ្វ្រិកនៅឡើយ​​សម្រាប់ពេលនេះ ​ហើយ​បច្ចុប្បន្ន​នេះ​​​ ពុំទាន់មាន​នៅលើដីអាមេរិកទេ​។​

CDC បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការជាមួយក្រសួងសន្តិសុខមាតុភូមិ និងទីភ្នាក់ងារសហព័ន្ធផ្សេងទៀត ដើម្បីអនុវត្តវិធានការ​កាត់បន្ថយហានិភ័យនៃជំងឺអេបូឡាដែលបង្កឡើងដោយវីរុស​​ឈ្មោះ​ Bundibugyo ចូលសហរដ្ឋអាមេរិក។

វិធានការទាំងនេះរួមមាន ការត្រួតពិនិត្យសុខភាពសាធារណៈ និងការត្រួតពិនិត្យអ្នកដំណើរកាន់តែតឹងរ៉ឹង​ សម្រាប់បុគ្គលមកដល់ពីតំបន់ដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃជំងឺអេបូឡា​ ​ការ​​ហាម​ប្រាម​​សម្រាប់អ្នកកាន់លិខិតឆ្លងដែន​​មិនមែនជាជនជាតិអាមេរិក ​មិន​ឲ្យ​ចូលដីអាមេរិក ​ប្រសិន​បើ​​​ពួកគេ​​​បាន​ស្នាក់នៅ​​ក្នុង​​ប្រទេស​អ៊ូហ្គង់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ឬស៊ូដង់ខាងត្បូង​រយៈពេល ២១ ថ្ងៃមុន និងការសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ ដៃគូអន្តរជាតិ និងមន្ត្រីច្រកចូល ដើម្បីកំណត់អត្តសញ្ញាណ និងគ្រប់គ្រងអ្នកធ្វើដំណើរដែលអាចបានប៉ះពាល់នឹងមេរោគអេបូឡា។

ជាងនេះទៅទៀត CDC នឹងពង្រឹងសកម្មភាពឆ្លើយតបការពារសុខភាព​ ​តាមដានអ្នកប៉ះពាល់ សមត្ថភាពធ្វើតេស្តមន្ទីរពិសោធន៍ និងការត្រៀមលក្ខណៈសម្រាប់មន្ទីរពេទ្យទូទាំងប្រទេស និងបន្តដាក់ពង្រាយបុគ្គលិក CDC ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនៅក្នុងតំបន់ដែលរងផលប៉ះពាល់៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm