ទីបំផុត Neymar ត្រូវកោះហៅចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ World Cup

2026/05/19 05:40:59 pm        1.0 K

ទីបផុត Neymar ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីកីឡាករជម្រើសជាតិប្រេស៊ីលហើយ សម្រាប់ការប្រកួត FIFA World Cup ខែក្រោយ នេះបើយោងតាមការប្រកាសរបស់គ្រូបង្វឹក Carlo Ancelotti កាលពីថ្ងៃចន្ទ ដែលផ្តល់ឱកាសឱ្យខ្សែប្រយុទ្ធរូបនេះវិលត្រឡប់ទៅកាន់ឆាកបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោកវិញ បន្ទាប់ពីជួបបញ្ហារបួសជាបន្តបន្ទាប់។

ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ ដែលជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប្រេស៊ីល បានអវត្តមានយូរមកហើយ ដោយសាររបួសជាច្រើន ដែលធ្វើឱ្យគេខកខានការប្រកួតជម្រុះ World Cup ភាគច្រើន ខណៈប្រេស៊ីលកំពុងស្វែងរកការឈ្នះជើងឯកពិភពលោកលើកទី៦ ក្នុងប្រវត្តិសាស្ត្រ។

ក្នុងពិធីប្រកាសបញ្ជីកីឡាករ ដែលរៀបចំឡើងនៅសារមន្ទីរ Museum of Tomorrow ក្នុងទីក្រុង Rio de Janeiro ដោយមានអ្នកសារព័ត៌មានជាច្រើនចូលរួម ព្រមទាំងការសម្តែងតន្ត្រី និងវត្តមានភ្ញៀវល្បីៗ ភ្នែកទាំងអស់បានផ្តោតទៅលើការសម្រេចចិត្តរបស់ Ancelotti ថាតើលោកនឹងកោះហៅ Neymar ឬអត់។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៦៦ឆ្នាំ ដែលបានចូលកាន់តំណែងដឹកនាំប្រេស៊ីលកាលពីឆ្នាំមុន មិនធ្លាប់កោះហៅអតីតកីឡាកររបស់ FC Barcelona និង Paris Saint-Germain F.C. រូបនេះពីមុនឡើយ។ លោកធ្លាប់ប្រាប់ Reuters កាលពីដើមខែនេះថា ការជ្រើសរើស Neymar នឹងផ្អែកលើកាយសម្បទា និងទម្រង់លេង មិនមែនផ្អែកលើអារម្មណ៍ឬកេរ្តិ៍ឈ្មោះនោះទេ។

Neymar ដែលរកបាន ៧៩គ្រាប់សម្រាប់ជម្រើសជាតិប្រេស៊ីល មិនបានបង្ហាញខ្លួនឱ្យប្រេស៊ីលតាំងពីឆ្នាំ ២០២៣ ហើយក៏បានរងការរិះគន់អំពីស្ថានភាពរាងកាយ និងទម្រង់លេងផងដែរ បន្ទាប់ពីរងរបួសញឹកញាប់អំឡុងពេលលេងឱ្យ Al Hilal និងការវិលត្រឡប់មិនសូវជោគជ័យទៅកាន់ក្លិបដើម Santos FC កាលពីឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm