Dani Carvajal នឹងចាកចេញពី Real Madrid ក្រោយចំណាយពេល ២៣ ឆ្នាំ

2026/05/19 11:46:35 am        61

ប្រធានក្រុម Real Madrid, Dani Carvajal នឹងចាកចេញពីក្លិបនៅចុងរដូវកាលនេះ បន្ទាប់ពីចំណាយពេលជាមួយក្លិបយក្សអេស្ប៉ាញមួយនេះអស់រយៈពេល ២៣ឆ្នាំ ក្នុងពីរដំណាក់កាលផ្សេងគ្នា។

ខ្សែការពារស្តាំវ័យ ៣៤ឆ្នាំរូបនេះ បានបង្ហាញខ្លួនឱ្យ Real Madrid សរុប ៤៥០ប្រកួត និងរកបាន ១៤គ្រាប់ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងផុតកំណត់នៅចុងខែមិថុនា ខាងមុខ។

Carvajal ដែលមានដើមកំណើតនៅទីក្រុង Madrid ត្រូវបានចាត់ទុកជាវីរបុរសរបស់ក្លិប និងជាកីឡាករម្នាក់ដែលមានពានរង្វាន់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយឈ្នះពានសរុបដល់ទៅ ២៧ពានជាមួយ Real Madrid។

Carvajal បានចូលរួមជាមួយថ្នាលយុវជនរបស់ Real Madrid តាំងពីឆ្នាំ២០០២ មុនបង្ហាញខ្លួនឱ្យក្រុមធំក្នុងឆ្នាំ២០១៣ បន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយ Bayer Leverkusen ដែលធ្វើឱ្យ Real Madrid ប្រើលក្ខខណ្ឌទិញត្រឡប់វិញ ដើម្បីនាំយករូបគេមកកាន់ Santiago Bernabeu ម្តងទៀត។

ក្នុងអាជីពជាមួយ Real Madrid ខ្សែការពាររូបនេះ បានឈ្នះពាន UEFA Champions League ដល់ទៅ ៦លើក ដែលធ្វើឱ្យគេក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែ ៥នាក់ប៉ុណ្ណោះ ដែលអាចសម្រេចបានកំណត់ត្រានេះ ហើយគេក៏ជាកីឡាករតែម្នាក់គត់ ដែលបានចាប់ផ្តើមលេងជាជម្រើសដំបូងក្នុងវគ្គផ្តាច់ព្រ័ត្រទាំង៦លើកដែលសុទ្ធតែឈ្នះ។

ក្រៅពីនេះ Carvajal ក៏បានជួយ Real Madrid ឈ្នះពាន La Liga ៤លើក និងពាន Copa del Rey ២លើក ព្រមទាំងឈ្នះពាន Club World Cup ៦លើក, UEFA Super Cup ៥លើក និង Spanish Super Cup ៤លើក។

នៅកម្រិតជម្រើសជាតិ Carvajal គឺជាកីឡាករសំខាន់របស់ក្រុមជម្រើសជាតិអេស្ប៉ាញចាប់តាំងពីឆ្នាំ២០១៤ ដោយបង្ហាញខ្លួនបាន ៥១ប្រកួត និងជួយអេស្ប៉ាញឈ្នះពាន UEFA Nations League ឆ្នាំ២០២៣ និងពានជើងឯកទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៤៕ អត្ថបទ៖នាង សុភាវុធ



 

 

អត្ថបទដែលទាក់ទង

Dani Carvajal នឹងចាកចេញពី Real Madrid ក្រោយចំណាយពេល ២៣ ឆ្នាំ
2026/05/19 11:46:35 am        1
Elverberg ក្លាយជាក្លិបបាល់ទាត់តូចបំផុតមួយដែលនឹងបង្ហាញខ្លួននៅ Bundesliga រដូវកាលក្រោយ
2026/05/19 11:06:04 am        1
ទីបំផុត Neymar ត្រូវកោះហៅចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ World Cup
2026/05/19 10:40:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មវិធីយុវជន២១ ប្រកួតជម្រុះយក ១០ក្រុម​ទៅ​វគ្គ​បន្ត​សម្រាប់​ការ​បង្ហាញ​ផែន​ការ​អាជីវកម្ម​បច្ចេក​វិទ្យា

2026/05/19 01:12:27 pm
​សារមន្ទីរទួលស្លែង អតីតមន្ទីរសន្តិសុខ ស-២១ នឹងប្រារព្ធ«ទិវាជាតិនៃការចងចាំ ២០ ឧសភា»នៅថ្ងៃស្អែកនេះ
2026/05/19 01:08:32 pm
​តម្លៃប្រេងឥន្ធនៈហក់ឡើងបន្តិចវិញ ក្រោយធ្លាក់ចុះ​ជាងមួយសប្ដាហ៍កន្លងមកនេះ
2026/05/19 12:59:25 pm
​កម្ពុជាចែករំលែកបទពិសោធន៍ប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ទូទាត់ឆ្លងដែន ដល់ថ្នាក់ដឹកនាំ ប្រទេសនានា
2026/05/19 12:52:54 pm
​ក្រសួងប្រៃសណីយ៍ ប្រកាស​កាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់
2026/05/19 12:46:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/18 11:21:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/16 03:09:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/16 09:54:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am