សារមន្ទីរទួលស្លែង អតីតមន្ទីរសន្តិសុខ ស-២១ នឹងប្រារព្ធ«ទិវាជាតិនៃការចងចាំ ២០ ឧសភា»នៅថ្ងៃស្អែកនេះ

2026/05/19 08:08:32 pm        184

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាអតីតមន្ទីរសន្តិសុខ ស-២១ នឹងរៀបចំប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» នៅថ្ងៃស្អែកនេះ។

លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) បានប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០២៦ ដោយរំលឹកពីប្រវតិ្ត២០ឧសភា យ៉ាងដូច្នេះថា អំឡុងសង្គ្រាមស៊ីវិល ខ្មែរក្រហម បានអនុវត្តគោលការណ៍តាមតំបន់ដែលស្ថិតក្រោមការគ្រប់គ្រង របស់ខ្លួនចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣។ នៅដំណាក់កាលដំបូង សហករណ៍នីមួយៗមានប្រហែល ១០ ទៅ ៣០គ្រួសារ ប៉ុន្តែក្រោយមក ខ្មែរក្រហមបានពង្រីកចំនួនប្រជាជនរហូតដល់ ១០០គ្រួសារ ហើយអនុវត្តប្រព័ន្ធនេះពេញផ្ទៃប្រទេស។ ទស្សនៈរបស់ខ្មែរក្រហមបានលើកឡើងថា ការបង្កើតសហករណ៍ជាយន្តការនៃការ ប្រមូលផ្តុំកម្លាំងធ្វើការកសាងមូលដ្ឋានគ្រឹះ និងការចែករំលែកផលប្រយោជន៍ស្មើគ្នា ព្រមទាំងលើកកម្ពស់ សាមគ្គីភាព និងមិនប្រកាន់គ្នាទៅវិញទៅមក។ នៅឆ្នាំ១៩៨៣ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រកាសយកថ្ងៃ២០ ឧសភា ដើម្បីរៀបចំជា“ទិវាចងកំហឹង”។ រដ្ឋាភិបាល និងប្រជាជន រួមគ្នារៀបចំព្រឹត្តិការណ៍នេះជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៨៤ មក។ នៅពេលនោះ ជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុតមួយ ដែលប្រារព្ធនៅទូទាំងប្រទេស ដោយមានការចូលរួមពីកម្មាភិបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ដើម្បីរំលឹកដល់ការឈឺចាប់ខ្លោចផ្សា និងថ្កោលទោស ប្រឆាំងអំពើឧក្រិដ្ឋកម្មឃោរឃៅព្រៃផ្សៃសាហាវយង់ខ្នងរបស់របបកម្ពុជាប្រជាធិបតេយ្យ។ពិធីរំលឹកខួបលើកទី១ ធ្វើឡើងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក ពិធីនេះបានប្តូរទៅប្រារព្ធនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯករហូតមកដល់បច្ចុប្បន្ន។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានយកថ្ងៃទី២០ ឧសភា ជាថ្ងៃបុណ្យជាតិ ហៅកាត់ថា “ទិវាជាតិនៃការចងចាំ” ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាផ្នែកនៃសំណងសមូហភាពចំពោះជនរងគ្រោះ(ដើមបណ្តឹងរដ្ឋប្បវេណី)។

លោក បានបញ្ជាក់ទៀតថា ក្នុងពិធីបុណ្យរំលឹកខួបនេះ សាធារណជនអាចរៀបចំពិធីតាមបែបសាសនា ដើម្បីឧទ្ទិសដល់ញាតិមិត្ត ឬជនរងគ្រោះផ្សេងទៀត ដើម្បីជួយព្យាបាលរបួសផ្លូវចិត្ត។ ដោយឡែកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានប្រារព្ធទិវានេះតាមបែបសាសនា និងរៀបចំដំឡើងបដាផ្សព្វផ្សាយពីអត្ថន័យនិងប្រវត្តិនៃ២០ឧសភា ដល់សាធារណជន។ ការៀបចំពិធីសាសនានេះ គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម និងក្នុងមន្ទីរ ស-២១។ ការចងចាំថ្ងៃ២០ឧសភា គឺធ្វើឡើងដើម្បីរំលឹកដល់ការឈឺចាប់ខ្លោចផ្សា ការថ្កោលទោសឧក្រិដ្ឋកម្មដ៏ឃោរឃៅ ព្រៃផ្សៃក្នុងសម័យខ្មែរក្រហម និងប្តេជ្ញារួមគ្នាទប់ស្កាត់របបនេះមិនឲ្យកើតមានជាថ្មីម្តងទៀត។ ជាក់ស្តែងនៅថ្ងៃទី២០ ខែឧសភា ស្អែកនេះ នឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ក្នុងបរិវេណសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅពេលព្រឹកមានកម្មវិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទិ្ទសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នាពេលរសៀល ការធ្វើសមាធិ អុជទៀន និងដាក់ផ្កាឈូក៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm