កម្មវិធីយុវជន២១ ប្រកួតជម្រុះយក ១០ក្រុម​ទៅ​វគ្គ​បន្ត​សម្រាប់​ការ​បង្ហាញ​ផែន​ការ​អាជីវកម្ម​បច្ចេក​វិទ្យា

2026/05/19 01:12:27 pm        113

កម្មវិធីយុវជន ២១ ឆ្នាំ ២០២៦នេះ បានឈានចូលដល់វគ្គជម្រុះ។ ជាក់ស្ដែងនៅរយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​ទី ១៩ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦ ជាការជម្រុះពី ជិត ៣០ក្រុម មកត្រឹម១០ក្រុម ក្នុង​ការ​ធ្វើ​បទបង្ហាញពីផែនការអាជីវកម្មរៀងខ្លួន ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​​ដែល​អាចរួ​មចំ​ណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាក្នុងសង្គម។

ការប្រកួតប្រជែង កម្មវិធីយុវជន ២១ ឆ្នាំ ២០២៦ក្រោមប្រធានបទ “ការចាប់​ផ្ដើម​អាជីវកម្ម​បច្ចេក​វិទ្យា​របស់​យុវជន ៖ គំនិតវ័យក្មេង ការផ្លាស់ប្ដូរពិត” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និង​កីឡា ​បានដំណើរការវគ្គជម្រុះយក ១០ក្រុម ដើម្បីទៅវគ្គបន្ត។ ក្នុងការបើក​ដំណើរ​ការ​ប្រកួត​ប្រជែង​មួយ​នេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុជន និងកុមារ បានលើក​ឡើង​ថា ​ការរៀបចំការប្រជែងតាមរយៈកម្មវិធីមួយនេះ គឺដើម្បីជំរុញ​ឱ្យ​យុវជន​មើល​ឃើញ​បញ្ហា​ក្នុង​សង្គម​ និងមើល​ឃើញ​ខ្លួន​ជា​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថល​។ ​នេះក៏ស្របពេលដែលបច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យា បានធ្វើឱ្យមាន​បម្រែ​បម្រួល​សង្គម​ជាតិ​យ៉ា​ងឆាប់រហ័ស។

លោកបន្តថា កម្មវិធីនេះមានរយៈពេលប្រមាណ ៦ខែ ដែលគ្រោងបញ្ចប់នៅចុងខែ កញ្ញា ខាង​មុខ​។ ​ជាក់ស្ដែងការប្រកួតជម្រុះរយៈពេល ២ថ្ងៃនេះ គឺដើម្បីជ្រើសរើស ១០ក្រុមទៅវគ្គបន្ត។ ក្រុម​ទាំង ​១០ដែលនឹងត្រូវបានជ្រើសរើស នឹងទទួលបានការបណ្ដុះបណ្ដាលលម្អិតស៊ីជម្រៅ រយៈ​ពេល​ពេញ​មួយសប្ដាហ៍ នៅខេត្តសៀមរាប។ ក្រោយទទួលបានការបណ្ដុះបណ្ដាល គឺទទួល​បាន​ឱកាស​ចុះ​កម្មសិក្សានៅក្នុងក្រុមហ៊ុន ឬអាជីវកម្ម ដែលលក្ខណៈប្រហាក់ប្រហែល ឬ​ដូច​គ្នា​ទៅ​នឹង​ផែន​ការ​អាជីវកម្មរបស់ខ្លួន។ ត្រង់ចំណុចនេះ គឺសំខាន់។ សំខាន់​ដោយ​សារបេក្ខជនក្រុមនីមួយៗ អាច​ទទួលបា​នចំណេះដឹងបន្ថែម កែប្រែគម្រោង​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​ភាព​ពិត​ជាក់​ស្ដែង ​និងអាចអនុវត្តបាន និងត្រូវត្រៀមខ្លួនប្រកួតប្រជែងវគ្គផ្ដាច់ព្រ័តនៅចុងខែ កញ្ញា។

ក្នុង​កម្ម​វិធីដដែលនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន​លើក​ឡើង​ដែរថា កម្មវិធីយុវជន ២១នេះ ជាការផ្ដួចផ្ដើមដោយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ដោផ្ទាល់។ ចាប់ផ្ដើមដំបូង នៅកំឡុងពេលនៃការរាតត្បាតកូវីដ ១៩​។ ឯកឧត្តមលើកឡើងដែរថា ការប្រកួតផែនការអាជីវកម្ម ដែលភ្ជាប់​ជាមួយ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នេះ ប្រៀបដូចជាសាលាបណ្ដុះបណ្ដាលដែលផ្ដល់ឱកាសឱ្យយុវជន ហ៊ានគិតធំ​លើ​ដំណោះ​ស្រាយ​បញ្ហាសង្គម ហ៊ានអនុវត្តសកម្មភាព។ ទន្ទឹមគ្នានេះ ក៏ជាឱកាសអភិវឌ្ឍ​ជំនាញ​សតវត្សរ៍​ទី២១ រួមមានទាំងការត្រិះរិះពិចារណា ការច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ការធ្វើ​ការ​ងារ​ជា​ក្រុម ​និងការបង្កើតទំនាក់ទំនង។ លើសពីនេះ គឺកែប្រែគំនិតដោះស្រាយបញ្ហាណាមួយនោះ ទៅ​ជាស​កម្មភាព ទៅសមិទ្ធផលជាក់ស្ដែង៕ អត្ថបទ៖ គឹម ហុក



 

 

អត្ថបទដែលទាក់ទង

ក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ១០ (អតីតផ្លូវលេខ១៥៥១) និងធ្វើពិធីប្រគល់-ទទួលបញ្ចប់រយៈពេលធានាគុណភាព ក្រោយដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំ
2026/05/19 02:13:19 pm        1
មន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រការធ្វើជំរឿនមន្រ្តី​ជាក់ស្តែង​តាម​ក្រសួង​-ស្ថាប័ន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ
2026/05/19 02:08:36 pm        1
រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី៖កម្ពុជា​កំពុងរៀបចំ​ឱ្យមានស្តង់ដារ​គោលការណ៍គ្រឹះ​ហេដ្ឋារចនាសម្ព័ន្ធ​ និងសេវាកម្មសម្រាប់ទីក្រុងនានានៅទូទាំងប្រទេស ដើម្បីឱ្យទីក្រុងមានភាពធន់ និងចីរភាព
2026/05/19 01:58:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ១០ (អតីតផ្លូវលេខ១៥៥១) និងធ្វើពិធីប្រគល់-ទទួលបញ្ចប់រយៈពេលធានាគុណភាព ក្រោយដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំ

2026/05/19 02:13:19 pm
​មន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រការធ្វើជំរឿនមន្រ្តី​ជាក់ស្តែង​តាម​ក្រសួង​-ស្ថាប័ន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ
2026/05/19 02:08:36 pm
​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី៖កម្ពុជា​កំពុងរៀបចំ​ឱ្យមានស្តង់ដារ​គោលការណ៍គ្រឹះ​ហេដ្ឋារចនាសម្ព័ន្ធ​ និងសេវាកម្មសម្រាប់ទីក្រុងនានានៅទូទាំងប្រទេស ដើម្បីឱ្យទីក្រុងមានភាពធន់ និងចីរភាព
2026/05/19 01:58:38 pm
​រដ្ឋបាលខេត្តកណ្តាលចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ នៅទូទាំងខេត្ត
2026/05/19 01:53:19 pm
​គណៈកម្មការទី២ និងទី៩ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ ធានាការទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម
2026/05/19 01:45:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/18 11:21:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/16 03:09:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/16 09:54:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am