រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី៖កម្ពុជា​កំពុងរៀបចំ​ឱ្យមានស្តង់ដារ​គោលការណ៍គ្រឹះ​ហេដ្ឋារចនាសម្ព័ន្ធ​ និងសេវាកម្មសម្រាប់ទីក្រុងនានានៅទូទាំងប្រទេស ដើម្បីឱ្យទីក្រុងមានភាពធន់ និងចីរភាព

2026/05/19 08:58:38 pm        172

ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បាន​ថ្លែងក្នុងវេទិកា​ពិភពលោកលើកទី១៣​ ស្តីពី«ទីក្រុង​» នៅថ្ងៃទី១៨ ខែឧសភានេះថា ថា រាជរដ្ឋាភិបាលកំពុងរៀបចំ​ឱ្យមានស្តង់ដារ​ នូវគោលការណ៍គ្រឹះ​ ហេដ្ឋារចនាសម្ព័ន្ធ​ និងសេវាកម្មសម្រាប់ទីក្រុងនានា នៅទូទាំងប្រទេស​ ហើយ​កំពុងធ្វើ​ឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ និងចីរភាព​ ដោយផ្តល់អំណាច និងការទទួលខុសត្រូវ​ឱ្យកាន់តែច្រើន​ដល់រដ្ឋបាលមូលដ្ឋាន។​

វេទិកា​ពិភពលោកលើកទី១៣​ ស្តីពី«ទីក្រុង​» ត្រូវបាន​សហការរៀបចំដោយ​កម្មវិធីអង្គការសហប្រជាជាតិទទួលបន្ទុកលំនៅឋាន​មនុស្សជាតិ (UN Habitat)​ និងរដ្ឋាភិបាលសាធារណរដ្ឋ​ Azerbaijan នៅទីក្រុង​ បាគូ (Baku) នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ កំពុងក្តាប់យកឱកាស​នៅចំពោះមុខ​នេះ ហើយយើងកំពុងកសាងកម្ពុជាជាថ្មី។ យើងកំពុងផ្តោតលើការធ្វើពិពិធកម្ម​សេដ្ឋកិច្ច​ និងការកសាងកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់​ ដែលប្រជាជនអាចធ្វើការងារយ៉ាងសកម្ម​ អាចរកចំណូលបាន​​ មានអាហារបរិភោគគញរប់គ្រាន់នៅលើតុ​ កុមារបានទៅសាលារៀន និងអាចរស់នៅក្នុងជីវិតរបស់ពួកគេបាន​។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា៖ «យើងក៏កំពុងរៀបចំ​ឱ្យមានស្តង់ដារ​ នូវគោលការណ៍គ្រឹះ​ ហេដ្ឋារចនាសម្ព័ន្ធ​ និងសេវាកម្មសម្រាប់ទីក្រុងនានា នៅទូទាំងប្រទេសកម្ពុជា​។ យើងកំពុងធ្វើ​ឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ និងចីរភាព​ ដោយផ្តល់អំណាច និងការទទួលខុសត្រូវ​ឱ្យកាន់តែច្រើន​ដល់រដ្ឋបាលមូលដ្ឋាន​ ផ្តល់គ្រោងការណ៍ថវិកាដ័សមស្រប​ ការធ្វើផែនការៀបចំដែនដីឱ្យបានត្រឹមត្រូវ​ ការពង្រឹងភាពជាដៃគូ​ និងមូលដ្ឋានគ្រឹះផ្សេងៗទៀត​ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ ការកែលម្អការគ្រប់គ្រងកាកសំណល់ និងអនាម័យ​។​ លំហូរចរាចរណ៍​ ដឹកជញ្ជូនសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ​ និងសន្តិសុខ​ ការអប់រំ និងការថែទាំសុខភាពជាសកល សកម្មភាពវប្បធម៌ ក៏ដូចជា ការលើកកម្ពស់​គ្រោងការណ៍ឥណទានផ្ទះសម្បែង​ដែលមានតម្លៃសមរម្យ និងបរិយាបន្ន»។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា៖ «យើង​ក៏កំពុង​ផ្តោតលើគោលនយោបាយសម្បទាន​ដោយផ្តល់ដីកសិកម្ម​ និងកម្មវិធីផ្ទះសម្បែង​ដែលមានតម្លៃសមរម្យ​ សម្រាប់អ្នកដែលស្ថិតនៅកម្រិតទាបនៃសង្គមរបស់​យើង​។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ​នេះ យើងបានផ្តល់ជីវិតថ្មី ដល់គ្រួសារប្រមាណកន្លះលានគ្រួសារ​ នៅទូទាំងប្រទេសកម្ពុជា​។​យើងកំពុង​បង្កើនឱកាសថ្មី​ៗសម្រាប់ប្រជាជន​ ដើម្បីឱ្យពួកគេអាចចាកចេញ​ពីការតាំងទីលំនៅមិនរៀបរយ​។ កម្ពុជាសង្ឃឹមថា នឹងបញ្ចប់​ការតាំងទីលំនៅមិនរៀបរយ​ក្នុងរយៈដ៏ខ្លីខាងមុខ»។

 ឯកឧត្តម បន្តទៀតថា លើសពីនេះ យើងក៏កំពុងផ្តោតលើការកសាង​ «ផ្ទះដ៏មានសុភមង្គល​» មិនមែនគ្រាន់តែ ជាការផ្តល់ជម្រកស្នាក់នៅនោះទេ​ យើងកំពុងប្រយុទ្ធប្រឆាំង​នឹងការបំផ្លាញដោយគ្រឿងញៀន​ ជំងឺដង្កាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងនៅតាមផ្ទះ​ ព្រមទាំង​ជម្រុញការសន្សំសំចៃក្នុងគ្រួសារ​ កាត់បន្ថយបំណុលគ្រួសារជារួម​ ការបរិភោគបន្លែបៃតង ទ្រទ្រងសុខភាព​ និងការបង្កើតសួនសាធារណៈ​បន្ថែម​ទៀត​ ដើម្បីឱ្យប្រជាជនមានសកម្មភាព​រាងកាយ​។យើងក៏កំពុងលើកកម្ពស់​វប្បធម៌ និងតម្លៃគ្រួសារ ផងដែ​រ។​

 ឯកឧត្តម មានប្រសាសន៍ថា៖ «ដោយមិនត្រឹមតែផ្តោតលើ​ការអប់រំផ្នែក STEM ប៉ុណ្ណោះទេ ប៉ុន្តែយើងជឿជាក់ថាកុមារ​គួរតែទទួលបាន​ការបំផុសគំនិតពីសិល្បៈ​ ការលេងតន្ត្រី និងការអានសៀវភៅនៅផ្ទះ​។ ទោះជាយ៉ាងណា ការប្រែប្រួលនៃសណ្តាប់ធ្នាប់ពិភពលោក​ ការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ​គឺជាការគំរាមកំហែងយ៉ាងច្បាស់ក្រឡែត និងកំពុងមានវត្តមាន​ចំពោះការងើបឡើងវិញរបស់កម្ពុជា​ក្នុងទសវត្សរ៍កន្លងមក​នេះ។ ពិភពលោក​ដែលមានសន្តិភាព​គឺជាផលប្រយោជន៍​យុទ្ធសាស្ត្រជាតិរបស់យើង​»។

ទោះបីជាស្ថិតក្នុងចំណោមប្រទេស​ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុតក៏ដោយ​ ក៏កម្ពុជា​បានបំពេញចំណែករបស់ខ្លួន​ជាបន្តបន្ទាប់ក្នុង​ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ​ និងរួមចំណែកដល់ជីវៈ​ចម្រុះសកល។ កម្ពុជា ជាប្រទេសទីពីរក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) និងជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ាន​ដែលបានដាក់ជូននូវយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់អព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០​។នេះបើតាម ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​។

ឯកឧត្តម អះអាងថា៖ «យើងក៏បាន​ធ្វើបច្ចុប្បន្នភាព​លើការរួមចំណែកជាតិ​។ ​យើងកំពុងបែងចែកថវិកាបន្ថែមទៀតសម្រាប់សកម្មភាពអាកាសធាតុ​ និងការប្រើប្រាស់​ថាមពលកកើតឡើងវិញ​ឱ្យបានកាន់តែច្រើន។ យើងមានគោលនយោបាយ​ជាតិ​ស្តីពីប្រសិទ្ធភាពថាមពលយ៉ាងច្បាស់លាស់​ ហើយយើងបានអនុម័តច្បាប់វិនិយោគថ្មី​ ដែលគិតគូរពីបរិស្ថាន​ និងកំពុងធ្វើឱ្យវិស័យបិរញ្ញវត្ថុរបស់យើង​ក្លាយជាវិស័យបៃតង។​យើងក៏បានផ្តួចផ្តើមគំនិតបង្កើត «កិច្ចព្រមព្រៀងបៃតងអាស៊ាន» និងបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួម​ ស្តីពីការប្រែប្រួលអាកាសធាតុនៅក្នុងរាជធានីភ្នំពេញ ផងដែរ។ យើងកំពុងសម្លឹងមើលទៅរកយុគសម័យមួយ​នៃកម្ពុជាថ្មីដ៏មានសក្តានុពល​ និងសន្យាជោគជ័យ​»៕អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm