មន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រការធ្វើជំរឿនមន្រ្តី​ជាក់ស្តែង​តាម​ក្រសួង​-ស្ថាប័ន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ

2026/05/19 02:08:36 pm        129

ក្រុមមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម បានបង្ហាញទឹកមុខសប្បាយរីករាយ និង​សម្តែង​ការ​គាំទ្រ​រាជ​រដ្ឋាភិបាលដែលចាប់ផ្តើមយុទ្ធនាការចុះពិនិត្យ និង​ផ្ទៀង​ផ្ទាត់​វត្ត​មាន​មន្ត្រី​រាជ​ការ​ដែល​កំពុង​បំពេញ​ការងារ​នៅតា​មបណ្តាក្រសួង-ស្ថាប័ន ដើម្បីធានា​បាន​នូវ​សង្គតិភាព​ការងារ​ប្រកប​ដោយ​និរន្តរ​ភាព​។

ក្នុងបទសម្ភាសន៍ជាមួយក្រុមមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្រោ​យ​ចប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​រចនា​សម្ព័ន្ធជា​ក់​ស្តែង កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅ ពួកគាត់បានឱ្យដឹងព័ត៍មាន ប៊ីធីវី ដឹង​ស្រដៀង​គ្នា​ថា ក្នុងនាមជាមន្រ្តីរាជការ គឺមានភាពសប្បាយរី​ក​រាយ​ណាស់​ដែល​បាន​ចូល​រួម​កិច្ច​ការ​ងារ​នេះ ​និងសង្ឃឹមថា ការធ្វើជំរឿននេះ ក៏នឹងជួយសម្រួល​ទៅ​ដល់​ការ​បែង​ចែក​នូវ​ថវិកា​ជាតិ​ដែល​ពាក់​ព័ន្ធ​ប្រាក់បៀ​រវត្ស​ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ក្រុមមន្រ្តី បានលើកឡើងបន្តថា ការធ្វើជំរឿននេះ នឹងមានផលប្រយោជន៍ជាច្រើន ដូចជាអាច​ដឹង​ពី​​ចំនួនមន្រ្តីដែលបានចូលធ្វើការ និង ជាទិន្នន័យជាក់ស្តែង​ ដែលម​ន្រ្តី​ក្រសួង​បាន​មក​បំពេញ​ការងារ ហើយក៏អាចដឹងទៀតថា មន្រ្តីរាជការនៅតាមថ្នាក់អគ្គនាយក និងនាយកដ្ឋានជាដើម ថា​តើ​មាន​មន្រ្តី​គ្រប់គ្រាន់ ឬក៏ខ្វះខាតដែរឬទេ? ដែលអាចឆ្លើយតបតាមតម្រូវការជាក់ស្តែងផងដែរ។

ពាក់ព័ន្ធការធ្វើជំរឿនក្នុងពេលនេះ ក្រុមមន្រ្តី បានបញ្ជាក់ស្រដៀងគ្នាទៀតថា ក៏ជា​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ដើម្បីឱ្យមន្រ្តីរាជការបានបំពេញនូវសមត្ថភាពនៅក្នុងជំនាញរបស់ពួកគាត់ផ្ទាល់ ដើម្បី​ផ្តល់​សេវា​សាធារណៈកាន់តែល្អប្រសើរជូនដល់ប្រជាជន។

សូមបញ្ជាក់ថា គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួង​មុខ​ងា​រ​សាធារណៈ បានបន្តយុទ្ធនាការចុះពិនិត្យ និងផ្ទៀងផ្ទាត់វ​ត្ត​មាន​មន្ត្រី​រាជ​ការ​ដែល​កំពុង​បំពេញ​ការ​ងារ​នៅ​តាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីធានាបាន​នូវ​សង្គតិភាព​ការ​ងារ​ប្រកប​ដោយនិរន្តរភាព និងមិនឱ្យមានការរអាក់រអួលដល់ ខ្សែច្រវាក់​ប្រតិបត្តិការ​ផ្តល់​សេវា​សាធារណៈ ​ជូនប្រជាពលរដ្ឋ និងធុរជន។

យុទ្ធនាការជំរឿន​នៅក្រសួងពាណិជ្ជកម្មនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងចំនួន២ទីតាំង ទី១.ស្ថិតនៅទីស្តីការក្រសួងពាណិជ្ជកម្ម និង​ទីតាំងទី២. ស្ថិតនៅអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) (សម្រាប់​ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋាន ក.ប.ប. រាជធានី ខេត្ត) ក្នុងគោល​បំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញ​ការ​កែ​ទម្រង់​រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អាជ្ញាធររាជធានីបញ្ជាឱ្យម្ចាស់សំណង់ភូមិគ្រឹះខុសច្បាប់សង់លើចំណីទន្លេនៅបាក់ខែង រុះរើ​សំណង់​ចេញជាបន្ទាន់
2026/05/19 02:26:20 pm        1
ស្នងការរាជធានី និងលោកជំទាវ បន្តឧបត្ថម្ភម៉ូតូ១០គ្រឿងជូនទៅវីរៈកងទ័ពជួរមុខ សម្រាប់ដឹកស្បៀងអាហារ
2026/05/19 02:17:41 pm        1
ក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ១០ (អតីតផ្លូវលេខ១៥៥១) និងធ្វើពិធីប្រគល់-ទទួលបញ្ចប់រយៈពេលធានាគុណភាព ក្រោយដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំ
2026/05/19 02:13:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់និយាយថា លោកនឹងខិតខំប្រឹងប្រែងជម្នះឧបសគ្គ ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល

2026/05/19 02:55:09 pm
​អាជ្ញាធររាជធានីបញ្ជាឱ្យម្ចាស់សំណង់ភូមិគ្រឹះខុសច្បាប់សង់លើចំណីទន្លេនៅបាក់ខែង រុះរើ​សំណង់​ចេញជាបន្ទាន់
2026/05/19 02:26:20 pm
​ស្នងការរាជធានី និងលោកជំទាវ បន្តឧបត្ថម្ភម៉ូតូ១០គ្រឿងជូនទៅវីរៈកងទ័ពជួរមុខ សម្រាប់ដឹកស្បៀងអាហារ
2026/05/19 02:17:41 pm
​ក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ១០ (អតីតផ្លូវលេខ១៥៥១) និងធ្វើពិធីប្រគល់-ទទួលបញ្ចប់រយៈពេលធានាគុណភាព ក្រោយដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំ
2026/05/19 02:13:19 pm
​មន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រការធ្វើជំរឿនមន្រ្តី​ជាក់ស្តែង​តាម​ក្រសួង​-ស្ថាប័ន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ
2026/05/19 02:08:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/18 11:21:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/16 03:09:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/16 09:54:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am