ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១៦នាក់(PCR) ជាប្រភេទអូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ២០នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.០៧៦នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៧៨៩នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។
