អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមានចាត់ការតាមច្បាប់ចំពោះអ្នកទន្ទ្រានដីព្រៃលិចទឹកតំបន់២ និងតំបន់៣

2026/05/19 10:41:15 pm        149

កំពង់ឆ្នាំង៖ លោក ពេជ្រ កែវមុនី អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរខេត្ត និងសាលាដំបូងខេត្តនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់តឹងរ៉ឹងបំផុត ចំពោះមន្ត្រី ឬសមត្ថកិច្ចទោះមានឋានៈថ្នាក់ណាក៏ដោយ ដែលហ៊ានចូលទៅឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ ដោយខុសច្បាប់។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា៖ តំបន់ព្រៃលិចទឹក គឺជាតំបន់ធនធានធម្មជាតិដ៏សំខាន់ សម្រាប់ការពារបរិស្ថាន និងជាជម្រកមច្ឆជាតិ ដូច្នេះការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ គឺជាទង្វើផ្ទុយនឹងច្បាប់ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ក្នុងករណីរកឃើញថា មានការពាក់ព័ន្ធពីសំណាក់សមត្ថកិច្ច ឬមន្ត្រីអាជ្ញាធរ ក្នុងសកម្មភាពឈូសឆាយ និងទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់ នោះនឹងត្រូវទទួលរងវិធានការធ្ងន់ធ្ងរបំផុត ដោយមិនមានការលើកលែងឡើយ។ ក្នុងនាមអាជ្ញាធរខេត្តកំពង់ឆ្នាំង លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន   អាជ្ញាធរស្រុកខេត្ត ឬអ្នកសារព័ត៌មាន ប្រសិនបើប្រទះឃើញសកម្មភាពល្មើសច្បាប់ពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់២ ឬតំបន់៣ រួមនិងតំបន់ព្រៃដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ឬសហគមន៍។

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងមកនេះ មានករណីឈូសទន្ទ្រានកាន់កាប់យកដីព្រៃលិចទឹកតំបន់៣អស់រាប់រយហិកតា នៅចំណុចស្ពានកោះបូ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង និងចាប់បានត្រាក់ទ័រ២គ្រឿង និងជនសង្ស័យ២នាក់។ បន្ទាប់មកខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានកសាងសំណុំរឿងបញ្ជូនទាំងជនសង្ស័យ២នាក់នោះ ទៅអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តតាមនីតិវិធី និងបានបញ្ជូនជនទាំង២នាក់នោះទៅដាក់ពន្ធនាគារខេត្តកំពង់ឆ្នាំងផងដែរ។ ក្នុងករណីនេះដែរ ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនសង្ស័យ៤នាក់ទៀតកំពុងរត់គេច មិនទាន់ចាប់បានម្នាក់ឡើយ ហើយឯកឧត្តមបានប្រាប់អោយចូលខ្លួនមកទទួលទោសតាមច្បាប់។ ក្នុងចំណោមជនសង្ស័យទាំង៤នាក់នោះ ក៏មានមេភូមិសំរោងសែនម្នាក់ផងដែរ ដែលករណីនេះ មិនត្រូវលើកលែងអោយបានឡើយ៕  ដោយ ៖ កាំង ហុងវាស្នា

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm