អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ឧក្រិដ្ឋកម្មរុស្ស៊ីលើជនស៊ីវិលនឹងបញ្ចប់ដំណើរការចរចា។ លោក Zelenskyy បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានអ៊ុយក្រែននៅទីក្រុងគីវថា ការវាយប្រហារមកលើប្រជាជនរបស់យើងនៅក្នុងទីក្រុង Mariupol និងអ្វីដែលពួកគេកំពុងធ្វើនៅពេលនេះ អាចបញ្ចប់ដំណើរការនៃការចរចាគ្រប់រូបភាព។

លោក Zelenskyy និយាយថា ករណីនៃអំពើឃោរឃៅកាន់តែច្រើនបានលេចឡើង ដែលធ្វើឲ្យអ្នកចរចានឹងមិនបន្ត ឬកិច្ចព្រមព្រៀងនឹងមិនត្រូវបានអនុវត្តឡើយ។ លោក Zelenskyy បានបញ្ជាក់សារជាថ្មីនូវដំណោះស្រាយរបស់ប្រទេស ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីក្នុងតំបន់ Donbas ក្នុងសន្ទរកថាប្រចាំថ្ងៃ លោកបានអំពាវនាវសុំជំនួយអាវុធបន្ថែមទៀតសម្រាប់យោធា ខណៈការប្រយុទ្ធនៅតំបន់ភាគខាងកើតកាន់តែរីកធំ៕
អត្ថបទ៖ ប៊ុនថន