មេឃុំ ចៅសង្កាត់នៅតាមមូលដ្ឋានក្នុងខេត្តកំពង់ចាម បានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scarms នៅក្នុងមូលដ្ឋាន។
ដេីម្បីបន្តនិរន្តរភាពយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scarms) ក្នុងព្រះរាជាណាចក្រកម្ពុជា។ មេឃុំ-ចៅសង្កាត់ នៅទូទាំងខេត្តកំពង់ចាម បានបន្តចូលរួមនិងអនុវត្តការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(onire Sams) ក្រោយទទួលបានបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យមានប្រុងប្រយ័ត្នខ្ពស់ចំពោះទីតាំងដែលសង្ស័យឬប្រមូលផ្តុំក្រុមបង្កេីតជាបទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scarms)នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៦ សាលាខេត្តកំពង់ចាម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ឲ្យដឹងថា បទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបទល្មើសសកល ជាបទល្មើសក្នុងសម័យទំនើប ដែលពិបាកនៅក្នុងការបង្ក្រាបទប់ស្កាត់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានយកឱកាសនោះថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពង់ចាម ដែលបានអនុវត្តវិធានការដែលរាជរដ្ឋាភិបាលបានចេញ បានយ៉ាងម៉ឺងម៉ាត់ និងអនុវត្តដោយភាពច្នៃប្រឌិតខ្ពស់ ហើយបានពិនិត្យចាត់ចែងយ៉ាងល្អិតល្អន់ រហូតទប់ស្កាត់បានមិនឲ្យមានបទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ កើតមាននៅក្នុងខេត្តរបស់ខ្លួន។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឲ្យរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តកិច្ចការនេះបន្តទៀត ពីព្រោះថា ប្រសិនបើយើងមិនអនុវត្តឲ្យបានតឹងរឹងទេ បទល្មើសមួយនេះវាអាចរាតត្បាតនៅក្នុងប្រទេសធ្វើឲ្យអន្តរាយប្រទេសរបស់យើង ដោយមានការប៉ះពាល់ដល់ការវិនិយោគ ឬវិស័យទេសចរណ៍ជាដើម ។ ដូច្នេះសូមឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អនុវត្តនូវវិធានការ និងលិខិតបទដ្ឋានគតិយុត្តដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ផងដែរ ៕ ដោយ ៖- សីហា





