គុយបា៖ វិធានការ​យោធាអាមេរិក នឹងបង្ក​ជា​ការបង្ហូរឈាម ក្រោយ​មាន​សេចក្ដី​រាយការណ៍ពី​​យានដ្រូន​​

2026/05/19 11:26:43 pm        54

ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយកាលពីថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ​២០២៦) ថា វិធានការ​យោធាណាមួយរបស់សហរដ្ឋអាមេរិក លើ​ប្រទេស​គុយបា នឹងនាំឲ្យ​មាន «ការបង្ហូរឈាម» ដោយ​ផលវិបាកមិនអាចគណនាបានឡើយ​ សម្រាប់ការ​ប៉ះពាល់​ដល់​សន្តិភាព និងស្ថិរភាព ក្នុងតំបន់។

លោក Diaz-Canel បានបង្ហោះសារខ្លី​មួយនៅលើបណ្ដាញ​សង្គម​ X ថា «ប្រទេស​គុយបាមិនមែនជាកន្លែង​តំណាង​ឲ្យ​​ការគំរាមកំហែងឡើយ​»។

ការ​លើក​ឡើង​នេះ​ទាំងនេះកើត​ឡើង​បន្ទាប់ពីមាន​សេចក្ដី​រាយការណ៍ពី​សារព័ត៌មាន​​ Axios ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយដកស្រង់ព័ត៌មានសម្ងាត់ ដែលបានបញ្ជាក់​ថា គុយបាទទួលបានយាន​ដ្រូន​យោធាជាង ៣០០គ្រឿង ហើយបានពិភាក្សាអំពីផែនការប្រើប្រាស់វា ដើម្បីវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅឈូងសមុទ្រ Guantanamo នាវាយោធាអាមេរិក និងទីក្រុង​ Key West រដ្ឋ Florida។ គុយបាបានឲ្យ​ដឹងថា សហរដ្ឋអាមេរិកកំពុងប្រឌិត​ករណី ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃអន្តរាគមន៍យោធាដែលអាចកើតមាន។

ដោយ​ឡែក​នៅតាមដងផ្លូវនៃទីក្រុងឡាហាវ៉ាន​វិញ​ ប្រជាជនមួយចំនួនបាននិយាយថា ពួកគេនឹងទប់ទល់នឹងការវាយប្រហារណាមួយ ទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររបស់កោះនេះក៏ដោយ។

គួរបញ្ជាក់ថា គុយបា ដែលជាសត្រូវលទ្ធិ​កុម្មុយនី​ស្តរបស់ទីក្រុងវ៉ាស៊ីនតោនអស់ជាច្រើនជំនាន់មកហើយនោះ​ បានស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងឡើងៗ ចាប់តាំងពីសហរដ្ឋអាមេរិកបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន បន្ទាប់ពីចាប់ខ្លួនប្រធានាធិបតីរបស់​ប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តរបស់កោះនេះ កាលពីខែមករា។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រេងឥន្ធនៈបានអស់ ហើយអគ្គិសនីជារឿយៗ អាចមាន​ប្រើប្រាស់​ត្រឹមតែ ១ម៉ោង ឬ ២ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm