រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Roland Lescure បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេស G7 បានឯកភាពគ្នាថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ប្រទេសងាយរងគ្រោះ។

លោក Lescure ដែលកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G7 នៅទីក្រុងប៉ារីស បានធ្វើការអត្ថាធិប្បាយបែបនេះ នៅពេលដែលលោកបានមកដល់សម្រាប់ថ្ងៃទី២ និងចុងក្រោយនៃកិច្ចពិភាក្សានេះ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេស G7 ដែលជាលទ្ធផលនៃកិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងចេញ នៅល្ងាចថ្ងៃអង្គារនេះ៕
