ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃចន្ទថា ស្ថាប័នឃ្លាំមើលឯករាជ្យរបស់មន្ទីរបញ្ចកោណ កំពុងស៊ើបអង្កេតភាពស្របច្បាប់នៃប្រតិបត្តិការដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយរបស់យោធាអាមេរិកដែលកំណត់គោលដៅលើទូកត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩២នាក់។

រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមវាយប្រហារនាវានានា នៅក្នុងតំបន់ការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតកាលពីខែកញ្ញា ឆ្នាំមុន ដោយទទូចថា ខ្លួនកំពុងធ្វើសង្គ្រាមជាមួយអ្វីដែលខ្លួនហៅថា «ភេរវករគ្រឿងញៀន» ដែលប្រតិបត្តិការចេញពីអាមេរិកឡាទីន។
ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់ និងក្រុមសិទ្ធិមនុស្សបានលើកឡើងថា ការវាយប្រហារទាំងនេះ អាចជាការសម្លាប់ក្រៅប្រព័ន្ធតុលាការ ពីព្រោះជាក់ស្តែងពួកគេបានកំណត់គោលដៅលើជនស៊ីវិលដែលមិនបង្កការគំរាមកំហែងភ្លាមៗដល់សហរដ្ឋអាមេរិកនោះទេ។
រដ្ឋបាលរបស់លោក ត្រាំ ក៏មិនបានផ្តល់ភស្តុតាងច្បាស់លាស់ថា នាវាដែលខ្លួនបានវាយប្រហារជាផ្នែកមួយនៃប្រតិបត្តិការ Southern Spear មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដែរ៕
