កូរ៉េខាងត្បូង និងជប៉ុន យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការថាមពល និងពង្រឹងទំនាក់ទំនងសន្តិសុខ

2026/05/20 12:14:57 am        46

មេដឹកនាំ​កូរ៉េខាងត្បូង និងជប៉ុន បាន​ឲ្យ​ដឹង​ថា ប្រទេស​ទាំង២ នៅ​ថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការ លើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) និងប្រេងឆៅ ក្នុង​នោះ​រួមទាំងការរៀបចំស្តុកទុក និងការផ្លាស់ប្តូរផលិតផលប្រេងឥន្ធនៈ​ផង​ដែរ​។

បន្ទាប់ពីមាន​កិច្ចប្រជុំមួយនៅស្រុកកំណើតរបស់មេដឹកនាំ​កូរ៉េខាងត្បូង គឺទីក្រុង​ Andong លោកប្រធានាធិបតី Lee Jae Myung និងលោកស្រី​នាយករដ្ឋមន្ត្រី Sanae Takaichi បានលើកឡើង​ថា ភាគី​ទាំង២ នឹងពង្រឹងការសម្របសម្រួល ដើម្បី​ធ្វើឲ្យខ្សែច្រវាក់​ផ្គត់ផ្គង់ថាមពលមានស្ថិរ​ភាព និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ីផ្សេងទៀត ខណៈដែលការរំខានដល់ការផ្គត់ផ្គង់ ដោយសារ​សង្គ្រាម នៅឈូងសមុទ្រ បានធ្វើឲ្យសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចូលរបស់ប្រទេស​ទាំង២ រងផលប៉ះពាល់។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានរួមគ្នាមួយ លោក Lee បានមានប្រសាសន៍ថា៖ «អស្ថិរភាពថ្មីៗនេះនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារថាមពល ដែលបណ្តាលមកពីស្ថានភាព នៅតំបន់​មជ្ឈិមបូព៌ា បានគូសបញ្ជាក់បន្ថែមទៀត អំពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសយើងទាំង២»។

ចំណែក​លោកស្រី​ Takaichi បានបញ្ជាក់​ថា លោកស្រី និង​លោក Lee ក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមទ្វេភាគី ដែលផ្តោតលើការពង្រឹងភាពធន់នៃការផ្គត់ផ្គង់ថាមពល រួមទាំងការបង្កើនការ​បម្រុងទុក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង «ការវាយតម្លៃសន្តិសុខថាមពល តាមរយៈវិធានការនានា ដូចជាប្រតិបត្តិការផ្លាស់ប្តូរទៅវិញទៅមក សម្រាប់ប្រេងឆៅ ផលិតផលប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ផង​ដែរ​។

ជាង​នេះទៀទ មេដឹកនាំទាំង២ ក៏បានបញ្ជាក់ជាថ្មីនូវការសម្របសម្រួលសន្តិសុខកាន់តែរឹងមាំ ក្នុង​នោះ​រួមមាន​ទាំងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលប្រទេស​ទាំង​២ ត្រូវមាន​បញ្ហាប្រឈមរួមគ្នា ដែល​រួមមាន​បញ្ហាកូរ៉េខាងជើង និងភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយផង​ដែរ​៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm