អង្គការលើកលែងទោសអន្តរជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងងាកទៅរក «របបផ្តាច់ការ» ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Prabowo Subianto ដោយអនុញ្ញាតឲ្យ ព័ត៌មានមិនពិតធ្វើឲ្យអ្នករិះគន់អាប់ឱនកិត្តិយស និងបង្ហាញអំពីភាពត្រឹមត្រូវនៃការគាបសង្កត់។

នៅក្នុងរបាយការណ៍មួយដែលមានចំណងជើងថា «ការកសាងសត្រូវស្រមើស្រមៃ» អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ បានគូសបញ្ជាក់ពីនិន្នាការនៃការចាត់ទុកអ្នករិះគន់ថា ជា «ភ្នាក់ងារបរទេស»។
ម្នាក់ក្នុងចំណោមពួកគេ គឺសកម្មជនសិទ្ធិមនុស្សឥណ្ឌូនេស៊ី លោក Andrie Yunus បានក្លាយជាជនរងគ្រោះពីការវាយប្រហារដោយទឹកអាស៊ីតនៅក្នុងខែមីនា ដែលបានបណ្តាលឲ្យលោកងងឹតភ្នែកម្ខាង។
លោក Andrie អាយុ ២៧ ឆ្នាំ គឺជាអ្នករិះគន់ដ៏ខ្លាំងក្លាចំពោះអ្វីដែលមនុស្សជាច្រើនយល់ឃើញថា ជាតួនាទីពង្រីករបស់យោធា នៅក្នុងរដ្ឋាភិបាល ហើយត្រូវបានវាយប្រហារភ្លាមៗ បន្ទាប់ពីថតប្រធានបទនេះជាសំឡេងបង្ហោះលើអ៊ីនធឺណិត៕
