មន្ត្រីមូលដ្ឋានបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Pryluky របស់អ៊ុយក្រែន មានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងគីវ បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងរបួសជាង ១០នាក់រងរបួស នៅថ្ងៃអង្គារនេះ។

លោក Viacheslav Chaus ប្រធានតំបន់ Chernigiv បាននិយាយថា៖«នៅម៉ោងប្រហែល ១០:០០ ព្រឹក រុស្ស៊ីបានវាយប្រហារកណ្តាលទីក្រុង Pryluky ដោយមីស៊ីលបាលីស្ទីក។ លោកបានបន្ថែមថា៖«គេដឹងរួចហើយថា មនុស្សពីរនាក់ ត្រូវបានសម្លាប់។ យ៉ាងហោចណាស់មនុស្ស ១៧ នាក់ បានរងរបួស ក្នុងនោះមានក្មេងអាយុ ១៤ឆ្នាំ ម្នាក់»។
អភិបាលក្រុង Sergei Sobyanin បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram នៅថ្ងៃអង្គារនេះថា ទន្ទឹមនឹងនេះ រុស្ស៊ីបានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងដែលហោះឆ្ពោះទៅកាន់ទីក្រុងមូស្គូ។
សេវាសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ដែលយានដ្រូននោះ បានធ្លាក់។ នេះបើយោងតាមព័ត៌មានដែលបានបង្ហោះនោះ៕
