ស៊ុយអែតនឹងទិញនាវាចម្បាំងបារាំងចំនួន ៤គ្រឿង ជា​កិច្ចព្រមព្រៀងការពារជាតិដ៏ធំ

2026/05/20 01:52:32 am        80

លោកនាយករដ្ឋមន្ត្រី Ulf Kristersson បានប្រកាសនៅថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា ស៊ុយអែតនឹងទិញនាវាចម្បាំងថ្មីចំនួន ៤គ្រឿង ពីក្រុមហ៊ុនការពារជាតិបារាំង Naval Group ដែលជាការវិនិយោគយោធាដ៏ធំបំផុតមួយជាលើក​ដំបូងរបស់ប្រទេស​ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

យោងតាមប្រព័នញថផ្សព្វផ្សាយ​ស៊ុយអែត SVT បាន​ឲ្យ​ដឹង​ថា លោក Kristersson បានប្រាប់សន្និសីទសារព័ត៌មានថា នាវាទាំងនេះ គឺជានាវាដែល «បំពេញតម្រូវការស៊ុយអែតបានល្អបំផុត»។

នាវាចម្បាំងប្រភេទ FDI ថ្មីទាំងនោះ នឹងពង្រីកសមត្ថភាពការពារជាតិកងទ័ពជើងទឹក និងអាកាសរបស់ស៊ុយអែតយ៉ាងច្រើន ក្នុង​នោះ​រួមទាំងការការពារប្រឆាំងនឹងយន្តហោះចម្បាំង និងមីស៊ីលបាលីស្ទិក​។

លោក Kristersson បានបញ្ជាក់ថា វាគឺជា «ការវិនិយោគការពារជាតិដ៏ធំបំផុតមួយ» ចាប់តាំងពីយន្តហោះចម្បាំង Gripen ដែលជាយន្តហោះចម្បាំងពហុតួនាទីល្បឿនលឿនជាងសំឡេងម៉ាស៊ីនតែមួយទម្ងន់ស្រាល ត្រូវបានណែនាំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយបន្ថែមថា ការទិញនេះនឹងបង្កើនសមត្ថភាពប្រឆាំងយន្តហោះរបស់ប្រទេសស៊ុយអែតបាន​ ៣ដង បើប្រៀបធៀបទៅនឹងកម្រិតបច្ចុប្បន្ន។ លោកបានបន្ថែមថា៖ «ជាមួយនឹងការសម្រេចចិត្តនេះ ខ្ញុំជឿជាក់ថា ប្រទេសស៊ុយអែតឥឡូវនេះ កំពុងរួមចំណែកដល់ការធ្វើឲ្យ​សមុទ្របាល់ទិកមានសុវត្ថិភាពខ្លាំង​ជាងមុន នាពេលអនាគត»។

ចំណែក​អគ្គមេបញ្ជាការ លោក Michael Claesson បាននិយាយថា នាវាទាំងនេះក៏នឹងអាច​ឲ្យ​ប្រទេសស៊ុយអែតចូលរួមកាន់តែមានប្រសិទ្ធភាព ក្នុងប្រតិបត្តិការនាពេលអនាគតរបស់​អង្គការណាតូ (NATO) លើសពីតំបន់បាល់ទិក។

ប្រព័ន្ធផ្សព្វផ្សាយ SVT បាន​ឲ្យ​ដឹង​បន្ថែម​ថា ការចរចា រវាងអាជ្ញាធរស៊ុយអែត និងបារាំង ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ ការដឹកជញ្ជូន ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០៣០​ ក្នុងល្បឿន ១ឆ្នាំ ១គ្រឿង​។ តម្លៃប៉ាន់ស្មាន គឺប្រហែល ១០​ពាន់លានក្រូណាស៊ុយអែត (ជាង ១ពាន់លានដុល្លារ) ក្នុងនាវា ១គ្រឿង​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        289
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        332
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        311

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm