រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បញ្ជាក់​ថា ICC ស្វែង​រក​ដីកាចាប់ខ្លួន​លោក

2026/05/20 02:05:52 am        58


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយនៅ​ថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា លោកត្រូវបានជូនដំណឹង អំពីដីកាចាប់ខ្លួនអន្តរជាតិ ដែល​ត្រូវបានចេញ​​ចំពោះ​រូប​លោកដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។

ដូចដែលបានដកស្រង់ដោយសារព័ត៌មាន​ចុះផ្សាយ​ប្រចាំថ្ងៃ Yedioth Ahronoth លោក Smotrich បានប្រាប់សន្និសីទសារព័ត៌មានមួយ​ថា៖ «យប់មិញខ្ញុំត្រូវបានជូនដំណឹងថា សំណើសុំដីកាចាប់ខ្លួនអន្តរជាតិសម្ងាត់មួយ ត្រូវបានចេញ ចំពោះ​រូប​ខ្ញុំ ដោយរដ្ឋ​អាជ្ញានៃតុលាការប្រឆាំងជនជាតិ​ជ្វីហ្វនិយម​ នៅទីក្រុងឡាអេ (ប្រទេសហូឡង់)»។

លោក Smotrich បានពិពណ៌នាអំពីចំណាត់ការ​នេះថា ជាការប៉ុនប៉ង «ដើម្បីដាក់ចេញ​គោលនយោបាយ​សន្តិសុខអត្តឃាត លើពួក​យើង តាមរយៈទណ្ឌកម្ម និងដីកាចាប់ខ្លួន»។

គួរបញ្ជាក់​ថា កាលពី​ថ្ងៃអាទិត្យចុងសប្ដាហ៍​កន្លង​ទៅ​ សារព័ត៌មាន​ Haaretz ដោយសំអាង​ដល់​ប្រភពការទូតដែលបាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ បានរាយការណ៍​ថា រដ្ឋអាជ្ញាជាន់ខ្ពស់របស់ ICC បានស្នើសុំដីកាចាប់ខ្លួន សម្រាប់ «មន្ត្រីអ៊ីស្រាអែលមួយចំនួនដែល​មិន​ត្រូវបាន​បញ្ជាក់​ច្បាស់លាស់​»។ ប្រភពដដែលបានឲ្យ​ដឹង​បន្ថែម​ថា ដីកាចាប់ខ្លួនទាំងនេះនឹងផ្តោតលើមន្ត្រីកងទ័ពអ៊ីស្រាអែល ៣រូប​ និងអ្នកនយោបាយ ២នាក់ ដោយបន្ថែមថា ពេលវេលានៃសំណើនេះនៅមិនទាន់ដឹងនៅឡើយទេ។

សម្រាប់​លោក Smotrich លោក​ក៏បាននិយាយ​ផងដែរថា លោកនឹងចុះហត្ថលេខា លើបទបញ្ជាបណ្តេញ​ចេញ សម្រាប់ភូមិ Khan al-Ahmar ដែលជាភូមិ​សហគមន៍ Bedouin ប៉ាឡេស្ទីន នៅក្នុងតំបន់កាន់កាប់ West Bank បន្ទាប់ពីបានដឹងពីសំណើដីកាចាប់ខ្លួននេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        351
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        395
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        374

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm