នាយករដ្ឋមន្រ្តីហុងគ្រីលោក Peter Magyar បានចេញដំណើរសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកទៅកាន់ប្រទេសប៉ូឡូញនាថ្ងៃអង្គារនេះ ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីឡើងកាន់តំណែង ។
ចំណែកឯនាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk ដែលនឹងជួបលោក Magyar នៅថ្ងៃពុធ បានដឹកនាំក្រុមចម្រុះគាំទ្រអឺរ៉ុប ដើម្បីឡើងកាន់អំណាចនៅប៉ូឡូញកាលពីឆ្នាំ ២០២៣ ដោយរូបលោកបានប៉ះប៉ូវទំនាក់ទំនងជាមួយទីក្រុងព្រុចសែល ហើយនិងទប់ស្កាត់មូលនិធិរាប់ពាន់លានដុល្លារដែលបង្កកដោយសារក្តីបារម្ភពីនីតិរដ្ឋ ។
ដំណើរទស្សនកិច្ចរបស់លោក Magyar នឹងធ្វើឲ្យរូបលោកធ្វើដំណើរឆ្លងកាត់ទូទាំងប្រទេសប៉ូឡូញ ចេញពីទីក្រុង Krakow នៅភាគខាងត្បូង រហូតដល់រដ្ឋធានីវ៉ាសូវី ហើយបន្ទាប់មកលោកនឹងធ្វើដំណោះរទៅកាន់ទីក្រុងកំពង់ផែបាល់ទិក Gdansk ។
លោក Magyar និយាយកាលពីថ្ងៃចន្ទថា លោកនឹងធ្វើដំណើរតាមរថភ្លើងល្បឿនលឿនទៅកាន់ទីក្រុងវ៉ាសូវី នៅល្ងាចថ្ងៃអង្ការនេះ គឺជាផ្លូវរថភ្លើងមួយ ត្រូវបានកសាងឡើងដោយមូលនិធិសហភាពអឺរ៉ុប ៕