ប្រទេសរ៉្វាន់ដា បានបង្កើនការត្រួតពិនិត្យវេជ្ជសាស្រ្តតាមព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស្របពេលដែលក្រុមអាជ្ញាធរ ព្យាយាមការពារការរីករាលដាលឆ្លងជំងឺអេបូឡា បន្ទាប់ពីសេចក្តីរាយការណ៍ពីការរីករាលដាលឆ្លងជាប់ព័ន្ធនឹងវីរុសនៅទីក្រុង Bundibugyo ស្ថិតក្នុងតំបន់ភាគខាងកើតកុងហ្គោ ។
ក្រុមមន្រ្តីនិយាយថា អ្នកដំណើរត្រូវបានតាមដានរោគសញ្ញា ក្នុងនោះវិធានការឃ្លាំមើល និងត្រៀមខ្លួន បានធ្វើឡើងនៅតាមច្រកចូលសំខាន់ៗ ។
នៅច្រកឆ្លងកាត់ព្រំដែន Rubavu ការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ត្រូវបានធ្វើឡើង ។ រូបភាពវីដេអូឃ្លីប ឃើញរថយន្តចតតម្រង់ជួរយ៉ាងវែង រង់ចាំឆ្លងកាត់ព្រំដែន ក្នុងនោះអ្នកបើកបររថយន្ត ប្រឈមនឹងការពន្យាពេល និងភាពពុំច្បាស់ ។
ក្រុមឈ្មូញនិយាយថា ផលប៉ះពាល់មានបន្ទាន់ ពេលដែលជីវិតរកស៊ីប្រចាំថ្ងៃរបស់ពួកគេ រងការអាក់ខាន ។
ខណៈពេលនោះដែរ អង្គការសុខភាពពិភពលោក បានបង្ហាញក្តីបារម្ភរបស់ខ្លួនចំពោះល្បឿន និងទំហំនៃការរីករាលដាលឆ្លងជំងឺអេបូឡា ។
មនុស្សយ៉ាងហោច ៥០០នាក់ ក្លាយជាករណីឆ្លងសង្ស័យ ហើយមនុស្សជាង ១៣០នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ នៅតំបន់ភាគខាងកើតកុងហ្គោ ក្នុងនោះករណីឆ្លង ត្រូវបានគេរកឃើញផងដែរនៅប្រទេសជិតខាងអ៊ូហ្គង់ដា ៕